• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបើកកិច្ចប្រជុំស្តីពីកិច្ចអន្តរាគមន៍ទឹក ដើម្បីជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករឆ្នាំ២០២៥


ផុសថ្ងៃ: 03-02-2025 | អ្នកអាន: 560 |

Share


នៅរសៀលថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីកិច្ចអន្តរាគមន៍ទឹក ដើម្បីជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករឆ្នាំ២០២៥ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
 
សូមជម្រាបថា កិច្ចប្រជុំដ៏មានសារសំខាន់នេះប្រព្រឹត្តទៅដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក និងលោក លោកស្រី អគ្គាធិការរង អគ្គនាយករង និងប្រធានមនី្ទរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់។
 
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថា កិច្ចការអន្តរាគមន៍ទឹកគឺជារឿងបន្ទាន់ ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងបានណែនាំឱ្យក្រសួង ស្ថាប័នទាំងអស់ចុះអន្តរាគមន៍ទឹកនៅគ្រប់ខេត្តក្រុង ពាក់ព័ន្ធនឹងបញ្ហាប្រែប្រួលអាកាសធាតុនេះ ជាពិសេស ក្រសួងធនធានទឹក និងឧតុនិយមដែលជាក្រសួងបច្ចេកទេសជំនាញ ត្រូវដើរតួនាទីចម្បងក្នុងការអន្តរាគមន៍ ដោយមានការចូលរួមសហការគាំទ្រស្អិតរមួតពីក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀត និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យទទួលបានជោគជ័យ។
 
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា កន្លងមកនេះ ក្នុងកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះធ្វើអន្តរាគមន៍នៅតាមទីតាំងនានាទូទាំងប្រទេស។
 
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កិច្ចប្រជុំបន្ទាន់ថ្ងៃនេះ គឺដើម្បីឱ្យមន្ទីរ និងក្រុមការងារទាំងអស់ ជាពិសេសប្រធានសម្របសម្រួលការងារធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត បន្តបង្កើនកិច្ចសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការចុះអន្តរាគមន៍ទឹក ហើយធ្វើយ៉ាងណាឱ្យមានការឯកភាពគ្នាលើរបាយការណ៍តួលេខរួមតែមួយ ដើម្បីធ្វើការផ្សព្វផ្សាយ និងធ្វើការបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់រវាងក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការចុះអន្តរាគមន៍ទឹកឱ្យបានសកម្មផុលផុស៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ អញ្ជើញ​ចូលរួមពិធីប្រកាសដាក់ឱ្យ​អនុវត្ត​ឯកសារផែនទីបង្ហាញផ្លូវស្ដីពី​សហភាព​សហព័ន្ធយុវជន​កម្ពុជា២.០ ឆ្ពោះ​ទៅ​ឆ្នាំ​២០២៨​ ​របស់​សហភាពសហព័ន្ធយុវជនកម្ពុជា


>> វីដេអូ៖ ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ​​ ជេដ្ឋា​ អញ្ជើញដឹកនាំកិច្ចប្រជុំ​​ ដើម្បី​ពិនិត្យ​ និងពិភាក្សា​លើ​សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិង​ការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន​អាជ្ញាធរទន្លេសាប


>> លោក ម៉ែន ម្លប់បុណ្យ អញ្ជើញជាធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីមេរៀនស្តង់ដារបច្ចេកទេសសម្រាប់គ្រប់គ្រង និងអភិវឌ្ឍសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ) ក្នុងខេត្តកំពង់ស្ពឺ


>> ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយក អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹក វិទ្យាស្ថានពហុជំនាញយោធាតេជោសែន ស្ថិតក្នុងខេត្តតាកែវ សម្រេចបាន ៩៥%


>> ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ​​ ជេដ្ឋា​ អញ្ជើញដឹកនាំកិច្ចប្រជុំ​​ ដើម្បី​ពិនិត្យ​ និងពិភាក្សា​លើ​សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិង​ការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន​អាជ្ញាធរទន្លេសាប

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង