• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពប្រព័ន្ធធារាសាស្ត្រ សម្រាប់ការងារជំពូក២១ ក្នុងភូមិសាស្ត្រខេត្តតាកែវ និងខេត្តកោះកុង


ផុសថ្ងៃ: 10-02-2026 | អ្នកអាន: 178 |

Share


នៅថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម (គល) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុន ណេសិនណល ខនស្ត្រាក់សិន & ខនសាល់ធេសិនអេនឌីប្រាយ (អិនស៊ីស៊ីអី) ចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពប្រព័ន្ធធារាសាស្ត្រ សម្រាប់ការងារជំពូក២១ ក្នុងភូមិសាស្ត្រខេត្តតាកែវ និងខេត្តកោះកុង។
 
 
ក្នុងដំណើរបេសកកម្ម ឯកឧត្ដរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពប្រព័ន្ធធារាសាស្ដ្រ រួមមាន៖ ទី១)ការងារស្តារប្រឡាយមេភ្នំដិនសោម និងសាងសង់សំណង់សិល្បការ្យ ស្ថិតក្នុងឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ក្រោយចប់ធានាគុណភាពរយៈពេល ១២ខែ និងទី២)ការងារជួសជុលទំនប់ការពារទឹកប្រៃចំការលើ ស្ថិតក្នុងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង (ជំហានទី១) ក្រោយចប់ធានាគុណភាពរយៈពេល ៦ខែ។
 
ក្រោយពីការចុះពិនិត្យជាក់ស្តែឃើញថា ប្រព័ន្ធធារាសាស្ត្រទាំងពីរខាងលើ ទទួលបានការស្តារ ជួសជុល និងថែទាំ បានត្រឹមត្រូវល្អប្រសើរទៅតាមបទដ្ឋានបច្ចេកទេស រួមទាំងសោភ័ណភាព។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំឱ្យបន្តពង្រឹង និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតដើម្បីសារប្រយោជន៍រួមក្នុងការជួយធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ច-សង្គមបងប្អូនប្រជាពលរដ្ឋយូរអង្វែង៕
 
 

Complete Project

News and Events

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោក Michael Webster


>> ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា ណែនាំក្រុមការងារបច្ចេកទេសក្រសួង ចុះអន្តរាគមន៍ជួសជុលឡើងវិញនូវផ្លូវ និងទំនប់ «៣០កញ្ញា» ក្រោយជំនន់ទឹកភ្លៀងបានស្រកផុត


>> ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងស្ដីពីស្ថានភាពព្យុះសង្ឃរាទី២៨ ឈ្មោះ ណូឡូ និងព្យុះទី២៩ ឈ្មោះ កូហ្គូម៉ា៕


>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ជួបពិភាក្សាការងារជាមួយលោកស្រី Laetitia HABCHI នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា


>> ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ជាមួយក្រុមការងារធនាគារពិភពលោក

30 September Reservoir Dam is located in Kampong Svay District, Kampong Thom Province.

(+855)000 000 000

     (+855)000 000 000


info@mowram.gov.kh


#47 Preah Norodom Bvd, Phnom Penh, Cambodia


f Our Facebook Page