• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យស្ថានីយបូមទឹកវ៉ៃគោជំហាន១ និងស្ថានីយបូមទឹកនៃប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម


ផុសថ្ងៃ: 11-02-2026 | អ្នកអាន: 192 |

Share


នៅរសៀលថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានីយបូមទឹកវ៉ៃគោជំហាន១ ដែលក្រុមហ៊ុនឯកជនបានស្នើសុំប្រតិបត្តិការបូមទឹក ដើម្បីស្រោចស្រពវិស័យកសិកម្មជូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រស្រុកកោះសូទិន ខេត្តកំពង់ចាម។
 
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញចុះពិនិត្យជាក់ស្តែងការងារថែទាំស្ថានីយបូមទឹកនៃប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ ដោយការបូមស្ដារភក់ដែលកកស្ទះនៅខាងមុខស្ថានីយ និងការងារជួសជុលឡើងវិញបន្ទប់ដាក់ម៉ាស៊ីនដែលមានទទឹង៥ម៉ែត្រ និងបណ្ដោយ១២ម៉ែត្រ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
 
សូមបញ្ជាក់ថា គម្រោងសាងសង់ស្ថានីយបូមទឹកព្រែកពោធិ៍ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) មានសក្តានុពលជួយផ្គត់ផ្គង់ទឹកក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ការធ្វើស្រែបង្កើនរដូវ និងដំណាំរួមផ្សំ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាពិសេសការបង្កើនរដូវដាំដុះបានចាប់ពីរដងទៅបីដងក្នុងមួយឆ្នាំ៕
 

Complete Project

News and Events

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោក Michael Webster


>> ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា ណែនាំក្រុមការងារបច្ចេកទេសក្រសួង ចុះអន្តរាគមន៍ជួសជុលឡើងវិញនូវផ្លូវ និងទំនប់ «៣០កញ្ញា» ក្រោយជំនន់ទឹកភ្លៀងបានស្រកផុត


>> ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងស្ដីពីស្ថានភាពព្យុះសង្ឃរាទី២៨ ឈ្មោះ ណូឡូ និងព្យុះទី២៩ ឈ្មោះ កូហ្គូម៉ា៕


>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ជួបពិភាក្សាការងារជាមួយលោកស្រី Laetitia HABCHI នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា


>> ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ជាមួយក្រុមការងារធនាគារពិភពលោក

30 September Reservoir Dam is located in Kampong Svay District, Kampong Thom Province.

(+855)000 000 000

     (+855)000 000 000


info@mowram.gov.kh


#47 Preah Norodom Bvd, Phnom Penh, Cambodia


f Our Facebook Page