• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់ធនាគារ ADB និង AIIB លើការរៀបចំគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM)


ផុសថ្ងៃ: 13-05-2026 | អ្នកអាន: 20 |

Share


នាព្រឹកថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) លើការរៀបចំគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM)។
 
 
សូមជម្រាបថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអង្គភាពគ្រប់គ្រងគម្រោង (PMU) ក្រុមទីប្រឹក្សាគម្រោង តំណាងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (GDICDM) និងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ (GDR) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលនៃបេសកកម្មរយៈពេល ១៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៦ ខែឧសភា ក្នុងការរៀបចំក្របខ័ណ្ឌការងារសម្រាប់គម្រោង IWRM។
 
​ក្នុងឱកាសនោះ ក្រុមការងារបច្ចេកទេសរបស់ធនាគារ ADB និង AIIB បានបង្ហាញនូវរបាយការណ៍វឌ្ឍនភាព ដំណាក់កាលការអនុវត្ត និងផ្តល់អនុសាសន៍គន្លឹះនានា ដើម្បីពន្លឿនការរៀបចំគម្រោងឱ្យស្របតាមស្មារតីនៃកិច្ចព្រមព្រៀងហិរញ្ញប្បទាន។ ទន្ទឹមនឹងនេះ តំណាងអគ្គនាយកដ្ឋាន GDICDM និង GDR ក៏បានរួមចំណែកផ្តល់ធាតុចូលយ៉ាងសំខាន់លើទិដ្ឋភាពច្បាប់ នីតិវិធីនៃការដោះស្រាយផលប៉ះពាល់ និងការរៀបចំកាលវិភាគអនុវត្តការងារ ដើម្បីធានាឱ្យដំណើរការរៀបចំគម្រោងប្រព្រឹត្តទៅដោយរលូន តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។
 
ថ្លែងក្នុងបញ្ចប់កិច្ចប្រជុំ លោកជំទាវអនុរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ ADB និង AIIB ដែលជាដៃគូអភិវឌ្ឍន៍ ផ្តល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។ លោកជំទាវបានសង្កត់ធ្ងន់ថា រាល់អនុសាសន៍ និងលទ្ធផលពីបេសកកម្ម គឺជាមូលដ្ឋានគ្រឹះដ៏មានតម្លៃសម្រាប់យកមកកែលម្អ និងជំរុញការអនុវត្តគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងគោលដៅឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកក្នុងក្របខ័ណ្ឌទូទាំងប្រទេស ឱ្យទទួលបានជោគជ័យតាមផែនការយុទ្ធសាស្ត្រដែលបានកំណត់ទុក៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតនៃគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) ក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ


>> សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧៣ព្រះវស្សា យាងចូល ៧៤ព្រះវស្សា ដែលនឹងឈានចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដឹកនាំដោយលោកស្រី Yasmin Siddiqi នារសៀលថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៅភ្នំប្រសិទ្ធិ៍ ក្នុងស្រុកពញាឮ ខេត្តកណ្តាល


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដឹកនាំដោយលោកស្រី Yasmin Siddiqi

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង