• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ប៊ុន ហ៊ាន ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការធ្វើបច្ចុប្បន្នកម្ម​ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម


ផុសថ្ងៃ: 29-02-2024 | អ្នកអាន: 222 |

Share


ឯកឧត្តម ប៊ុន ហ៊ាន ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការធ្វើបច្ចុប្បន្នកម្ម​ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម
================
ថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំរំដួល នៃទីស្តីការក្រសួង​ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ​ក្រសួងធនធានទឹក និងឧតុនិយម​បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៧ របស់អនុគណៈកម្មការរៀបចំតាក់តែង និង​ធ្វើបច្ចុប្បន្នកម្មគោលនយោបាយ ផែនការយុទ្ធសាស្ត្រ​ ផែនការសកម្មភាពពាក់ព័ន្ធនឹងវិស័យធនធានទឹក និង​ឧតុនិយម។
សូមជម្រាបថា កិច្ចប្រជុំលើកទី៧ នេះ​ មានការចូលរួមពីឯកឧត្តមអគ្គនាយកកិច្ចការរដ្ឋបាល ទីប្រឹក្សា​ក្រសួង ប្រធាននាយកដ្ឋាន និងមន្ត្រីដែលជាសមាជិកអនុគណៈកម្មការ យោងតាមអនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់ឯកឧត្តមរដ្ឋមន្ត្រី​ក្នុងកិច្ចប្រជុំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ៥ឆ្នាំ២០២៤-២០២៨ លើវិស័យធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា កិច្ចប្រជុំបានពិភាក្សាលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍​លើវិស័យ​ធន​ធាន​ទឹក និងឧតុនិយម រយៈពេល ៥ឆ្នាំ២០២៤-២០២៨ ដោយបានបែងចែកជា ៤ជំពូក៖ ជំពូកទី១៖ សមិទ្ធផលស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម​ រយៈពេល ៥ឆ្នាំ ២០១៩-២០២៣ ជំពូកទី២៖ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម រយៈពេល ៥ឆ្នាំ​២០២៤-២០២៨ ជំពូកទី៣៖ ការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម រយៈពេល ៥ឆ្នាំ២០២៤-២០២៨ ជំពូកទី៤៖ សេចក្តីសន្និដ្ឋាន និងអនុសាសន៍សម្រាប់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក​​និង​ឧតុនិយម រយៈពេល ៥ឆ្នាំ២០២៤-២០២៨។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ​អង្គប្រជុំ​បាន​ពិភាក្សាគ្នាយ៉ាងលម្អិតអំពីសេចក្តីព្រាងនេះ នូវទិន្នន័យ មាតិកា អត្ថន័យ អក្ខរាវិរុទ្ធ ការប្រើប្រាស់ពាក្យ មាន​ការកែតម្រូវទៅលើខ្លឹមសារ ដើម្បីឱ្យបានច្បាស់លាស់ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឱ្យស្របទៅ​នឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងទៀតថា​ សេចក្តីព្រាងនេះ​​ គ្រោងនឹងបញ្ចប់នៅក្នុងដើមខែមីនា ឆ្នាំ២០២៤ នាពេលខាងមុខនេះ ដើម្បីដាក់ជូនឯកឧត្តមរដ្ឋមន្ត្រី ពិនិត្យ សម្រេច និងចុះហត្ថលេខា៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតនៃគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) ក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ


>> សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧៣ព្រះវស្សា យាងចូល ៧៤ព្រះវស្សា ដែលនឹងឈានចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដឹកនាំដោយលោកស្រី Yasmin Siddiqi នារសៀលថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៅភ្នំប្រសិទ្ធិ៍ ក្នុងស្រុកពញាឮ ខេត្តកណ្តាល


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដឹកនាំដោយលោកស្រី Yasmin Siddiqi

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង