• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមអញ្ជើញចុះពិនិត្យគម្រោងស្តារឡើងវិញប្រឡាយមេ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និង ខេត្តព្រៃវែង


ផុសថ្ងៃ: 26-04-2024 | អ្នកអាន: 3 |

Share


ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមអញ្ជើញចុះពិនិត្យគម្រោងស្តារឡើងវិញប្រឡាយមេ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និង ខេត្តព្រៃវែង
==============
នៅថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និង ឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានវិស្វកម្ម ចុះពិនិត្យគម្រោងការងារស្តារឡើងវិញប្រឡាយមេជ័យត្បូង ស្ថិតក្នុងខេត្តកណ្តាល និងប្រឡាយមេទុកស្រូវ ស្ថិតក្នុងខេត្តព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការនិងក្រុមការងារបានចុះពិនិត្យគម្រោងការងារស្តារឡើងវិញប្រឡាយមេជ័យត្បូងប្រវែង ៥០០០ម៉ែត្រ ការងារសាងសង់សំណង់ទ្វារទឹកចំនួន ១កន្លែង សំណង់លូដោះទឹកចំនួន ៩កន្លែង សំណង់លូចម្លងចំនួន ២កន្លែង សំណង់លូយកទឹកចំនួន ៤កន្លែង និងសំណង់ស្ទាក់ទឹកចំនួន ១កន្លែង។
ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ថា គិតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងការងារស្តារប្រឡាយមេជ័យត្បូងសម្រេចបាន ៦៨%។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ប្រឡាយនេះទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងមួយភាគទៀតពីទន្លេតូច ដែលមានសារសំខាន់សម្រាប់បម្រើឱ្យប្រជាជនក្នុងភូមិចំនួន៦ នៃឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ នៅពេលគម្រោងនេះបញ្ចប់អាចធ្វើការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ៤៨០ហិកតា ស្រូវប្រាំងលើកទី១ចំនួន ៣០០ហិកតា ស្រូវប្រាំងលើក​ទី២​ចំនួន​ ៣០០ហិកតា និងផ្ទៃដីដំណាំរួមផ្សំមួយចំនួន។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានអញ្ជើញ​ចុះពិនិត្យគម្រោងការងារស្តារឡើងវិញប្រឡាយមេទុកស្រូវ​ (ជំហាន២) ដែលរួមមាន ការងារស្តារប្រឡាយមេប្រវែង ៧ ៥០០មែត្រ សំណង់​ស្ទាក់ទឹកចំនួន ៣កន្លែង សំណង់លូចម្លងចំនួន ២កន្លែង សំណង់​លូយកទឹកចំនួន ៦កន្លែង និងសំណង់លូដោះទឹកចំនួន ៦កន្លែង។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា វឌ្ឍនភាពគម្រោងការងារស្តារប្រឡាយមេទុកស្រូវ ជំហាន២សម្រេចបាន៦៥%។
ឯកឧត្តមបញ្ជាក់ថា ប្រឡាយនេះទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងមួយភាគទៀតពីកសិណហ្លួងព្រះស្តេចកន ដែលមានសារសំខាន់សម្រាប់បម្រើឱ្យប្រជាជនក្នុងភូមិចំនួន៦ នៃឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ហើយនៅពេលគម្រោងនេះបញ្ចប់អាចមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សាចំនួន ៦៧៦ហិកតា ស្រូវប្រាំងលើកទី១ចំនួន ៣៨០ហិកតា ស្រូវប្រាំងលើកទី២ចំនួន ៣៨០ហិកតា និងផ្ទៃដីដំណាំរួមផ្សំមួយចំនួន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោង ត្រូវយកចិត្តទុកដាក់លើការងារស្តារប្រឡាយ និងការសាងសង់សំណង់សិល្បការ្យថ្មីឱ្យមានគុណភាព សោភ័ណភាព ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹកនិងអាជ្ញាធរដែនដីចុះផ្សព្វផ្សាយការប្រើប្រាស់ប្រឡាយ និងចូលរួមថែរក្សាប្រឡាយនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង៕

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ចុះពិនិត្យការងារជួសជុលប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកតាសាល និងការងារថែទាំប្រឡាយមេរលាំងជ្រៃខាងជើង ក្នុងខេត្តកំពង់ស្ពឺ


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យស្ថានភាពទំនប់អាងទឹកបឹងធំ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Jiangfeng Zhang


>> ក្រុមមន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយមចុះពិនិត្យទីតាំងស្នើសុំជីកស្តារអូរដាឡាស ក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ខេត្តព្រះវិហារ


>> លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលស្ពានលើទំនប់អាងទឹកថ្មី ក្នុងខេត្តឧត្តរមានជ័យ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង