• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម អាន ពេជ្រ ហត្ថដា សហប្រធានTWG-AW ដឹកនាំទស្សនកិច្ចសិក្សាលើកទី២ របស់អនុក្រុមការងារបច្ចេកទេស នៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំ


ផុសថ្ងៃ: 29-04-2024 | អ្នកអាន: 38 |

Share


ឯកឧត្តម អាន ពេជ្រ ហត្ថដា សហប្រធានTWG-AW ដឹកនាំទស្សនកិច្ចសិក្សាលើកទី២ របស់អនុក្រុមការងារបច្ចេកទេស នៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំ
============
នៅថ្ងៃព្រឹកចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហប្រធាននៃក្រុមការងារបច្ចេកទេសចម្រុះស្តីពីកសិកម្ម និងទឹក(TWG-AW) បានដឹកនាំទស្សនកិច្ចសិក្សាលើកទី២ របស់អនុក្រុមការងារបច្ចេកទេសគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ(sub-TWG-ISM) នៅប្រព័ន្ធធារាសាស្ត្រព្រែកពោធិ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលមានការចូលរួមពីឯកឧត្តមថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ព្រមទាំងឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរកសិកម្មខេត្តកំពង់ចាម សហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ផងដែរ។
ប្រព័ន្ធធារាសាស្ត្រព្រែកពោធិ បានសាងសង់ឡើងតាំងពីឆ្នាំ១៩៧០។ ក្នុងឆ្នាំ២០១៤ ប្រព័ន្ធនេះត្រូវបានសាងសង់ឡើងវិញដោយក្រសួងធនធានទឹក និងឧតុនិយម ក្រោមជំនួយហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី និងមានសហហិរញ្ញប្បទានពី EIB និងDFAT។ នៅដើមឆ្នាំ ២០២១ ប្រព័ន្ធនេះបានបំពាក់ស្ថានីយបូមទឹកទំនើបខ្នាតធំចំនួន៧គ្រឿង ដើម្បីបូមទឹកពីទន្លេមេគង្គប្រើប្រាស់លើគ្រប់វិស័យទាំងរដូវប្រាំង និងរដូវវស្សា និងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីប្រមាណ ១៤៤២០ហិកតា ក្នុងនោះរដូវវស្សាអាចស្រោចស្រពលើផ្ទៃដីប្រមាណ ៧៦២០ហិកតា និងរដូវប្រាំង ៦៨០០ហិកតា។ ប្រព័ន្ធនេះអាចបង្កលទ្ធភាពឱ្យប្រជាកសិករធ្វើការដាំដុះបានបីដងក្នុងមួយឆ្នាំ គ្របដណ្តប់ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងស្រុកពារាំង ខេត្តព្រៃវែង។
សូមជម្រាបថា ប្រព័ន្ធធារាសាស្ត្រព្រែកពោធិនេះមាន ប្រឡាយមេចំនួន ១២ខ្សែ មានប្រឡាយរង ៤៦ខ្សែ មានប្រវែងសរុប ១០៥,៣៧គីឡូម៉ែត្រក្នុងនោះប្រឡាយបេតុងមានប្រវែង ២៧,១៩គីឡូម៉ែត្រ ប្រឡាយដី ៧៨,១៧គីឡូម៉េត្រ សំណង់សិល្បការ្យតូចធំចំនួន ១៩៥កន្លែង។
នៅរសៀលថ្ងៃដដែល សហប្រធាន TWG-AW ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃក្រសួងទាំងពីរ បានបន្តដំណើរទៅទស្សនកិច្ចសិក្សា ប្រព័ន្ធធារាសាស្ត្រជីនិត នៅស្រុកសន្ទុក ខេត្តកំពង់ធំ។
ប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតមានផ្ទៃអាងស្តុកទឹក ១០៥០ហិកតា និងទំនប់ទឹកមានប្រវែង ១៩២៦ម៉ែត្រ និងទំនប់សណ្ត ១៦១៣៥ម៉ែត្រ ក្នុងនោះមានប្រឡាយមេ ២ខ្សែ ប្រវែងសរុប ៩៧៨៧ម៉ែត្រ ប្រឡាយរង ៥ខ្សែ ប្រវែងសរុប ២០៣៤៣គីឡូម៉ែត្រ ប្រឡាយទី៣ចំនួន ៣៩ ប្រវែងសរុប ៣៥៤២៧ម៉ែត្រ និងប្រឡាយរំដោះទឹកចំនួន ១០ ដែលមានប្រវែងសរុប ៤៧ ៨៥៨ ម៉ែត្រ។
សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត គឺជាប្រព័ន្ធធារាសាស្ត្រដ៏មានសក្តានុពលមួយមានទីតាំងលាតសន្ធឹងលើស្រុកសន្ទុក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ។ បច្ចុប្បន្នប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីស្រូវវស្សាប្រមាណ ២៣៦០០ ហិកតា និងស្រូវប្រាំង ៧៣០០ហិកតា។ ក្រៅពីផ្តល់ទឹកស្រោចស្រពដំណាំ ប្រព័ន្ធនេះក៏ជារមណីយដ្ឋានដ៏ទាក់ទាញមួយកន្លែងរបស់ខេត្តកំពង់ធំ និងជាកន្លែងនេសាទរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ។
គួររម្លឹកថា ក្រុមការងារបច្ចេកទេសចម្រុះស្តីពីកសិកម្ម និងទឹក (TWG-AW) ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០០៤ ដើម្បីដើរតួជាអង្គភាពសម្របសម្រួល និងជាយន្តការពិភាក្សាភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយដៃគូបច្ចេកទេស និងហិរញ្ញវត្ថុ (រួមទាំងម្ចាស់ជំនួយ) សមាគម និងអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ។ គោលបំណងគឺដើម្បីរួមចំណែកដល់ការសម្រេចបាននូវអាទិភាពអភិវឌ្ឍន៍ជាតិដែលកំណត់ដោយរាជរដ្ឋាភិបាល។ បច្ចុប្បន្ននេះមានក្រុមការងារបច្ចេកទេសចម្រុះចំនួនជាង២០ កំពុងដំណើរការ៕

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ចុះពិនិត្យការងារជួសជុលប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកតាសាល និងការងារថែទាំប្រឡាយមេរលាំងជ្រៃខាងជើង ក្នុងខេត្តកំពង់ស្ពឺ


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យស្ថានភាពទំនប់អាងទឹកបឹងធំ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Jiangfeng Zhang


>> ក្រុមមន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយមចុះពិនិត្យទីតាំងស្នើសុំជីកស្តារអូរដាឡាស ក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ខេត្តព្រះវិហារ


>> លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលស្ពានលើទំនប់អាងទឹកថ្មី ក្នុងខេត្តឧត្តរមានជ័យ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង