• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម អាន ពេជ្រ ហត្ថដា បន្តចុះទស្សនកិច្ចសិក្សាលើកទី២ របស់អនុក្រុមការងារបច្ចេកទេស នៅខេត្តកំពង់ធំ និងខេត្តសៀមរាប


ផុសថ្ងៃ: 01-05-2024 | អ្នកអាន: 17 |

Share


ឯកឧត្តម អាន ពេជ្រ ហត្ថដា បន្តចុះទស្សនកិច្ចសិក្សាលើកទី២ របស់អនុក្រុមការងារបច្ចេកទេស នៅខេត្តកំពង់ធំ និងខេត្តសៀមរាប
=============
សហប្រធាននៃក្រុមការងារបច្ចេកទេសចម្រុះស្តីពីកសិកម្ម និងទឹក(TWG-AW) ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដឹកនាំទស្សនកិច្ចសិក្សាលើកទី២ របស់អនុក្រុមការងារបច្ចេកទេសគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ(sub-TWG-ISM) នៅប្រព័ន្ធធារាសាស្ត្រអង្គគោ ក្នុងខេត្តកំពង់ធំ ដែលមានការចូលរួមពីឯកឧត្តមថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ព្រមទាំងឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរកសិកម្មខេត្តកំពង់ធំ សហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ផងដែរ។
សូមជម្រាបថា ប្រព័ន្ធធារាសាស្ត្រអង្គគោ ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ប្រព័ន្ធធារាសាស្ត្រនេះបានសាងសង់ឡើងនៅឆ្នាំ១៩៤៧ និងបន្តស្តារជួសជុលឡើងវិញជាបន្តបន្ទាប់រហូតមក។ នៅក្នុងឆ្នាំ២០១១ ប្រព័ន្ធធារាសាស្ត្រនេះក៏ត្រូវបានសាងសង់ឡើងវិញដោយកម្មវិធីខ្សែសង្វាក់តម្លៃផលិតផលកសិកម្មកម្ពុជា-អូស្ត្រាលី/ Cambodia-Australia Agriculture Value Chain Program (CAVAC) រហូតដល់ឆ្នាំ២០១៥ ទើបបានបញ្ចប់ការសាងសង់និងបានដាក់ឈ្មោះថាប្រព័ន្ធធារាសាស្ត្រអង្គគោ។
ប្រព័ន្ធធារាសាស្ត្រអង្គគោមានប្រឡាយពីរគឺ ប្រឡាយមេនិងប្រឡាយរង ដែលប្រឡាយទាំងពីរមានប្រវែងសរុប ៨ ២២៣ម៉ែត្រ។ ប្រព័ន្ធធារាសាស្ត្រអង្គគោនេះមានស្ថានីយបូមទឹក ពីរកន្លែងដើរដោយថាមពលអគ្គិសនីនៅជាប់ស្ទឹងសែន មានសមត្ថភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលសរុបប្រមាណ ១០១៤ ហិកតា ក្នុងនោះស្រូវប្រាំងអាចស្រោចស្រពបានលើផ្ទៃដីមានចំនួន ៧១៥ហិកតា។ កិច្ចដំណើរការថែទាំប្រព័ន្ធនេះចាប់ផ្តើមមានតាំងពីឆ្នាំ២០១៥ ទទួលខុសត្រូវដោយសហគមន៍កសិករប្រើប្រាស់ទឹក ដែលមានសមាជិកសរុបចំនួន ២៦២គ្រួសារ។
នៅថ្ងៃដដែល សហប្រធាននៃ TWG-AW ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃក្រសួងទាំងពីរ បានបន្តដំណើរទៅទស្សនកិច្ចសិក្សា និងស្វែងយល់ពីតួនាទីភារកិច្ច និងបញ្ហាប្រឈមនៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប ដោយមានការចូលរួមពីលោកប្រធានមន្ទីរ និងមន្ត្រីក្រោមឱវាទយ៉ាងច្រើនកុះករ។
គួររម្លឹកថា ក្រុមការងារបច្ចេកទេសចម្រុះស្តីពីកសិកម្ម និងទឹក (TWG-AW) ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០០៤ ដើម្បីដើរតួជាអង្គភាពសម្របសម្រួល និងជាយន្តការពិភាក្សាភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយដៃគូបច្ចេកទេស និងហិរញ្ញវត្ថុ (រួមទាំងម្ចាស់ជំនួយ) សមាគម និងអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ។ គោលបំណង គឺដើម្បីរួមចំណែកដល់ការសម្រេចបាននូវអាទិភាពអភិវឌ្ឍន៍ជាតិដែលកំណត់ដោយរាជរដ្ឋាភិបាល។ បច្ចុប្បន្ននេះមានក្រុមការងារបច្ចេកទេសចម្រុះចំនួនជាង២០ កំពុងដំណើរការ៕

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ចុះពិនិត្យការងារជួសជុលប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកតាសាល និងការងារថែទាំប្រឡាយមេរលាំងជ្រៃខាងជើង ក្នុងខេត្តកំពង់ស្ពឺ


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យស្ថានភាពទំនប់អាងទឹកបឹងធំ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Jiangfeng Zhang


>> ក្រុមមន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយមចុះពិនិត្យទីតាំងស្នើសុំជីកស្តារអូរដាឡាស ក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ខេត្តព្រះវិហារ


>> លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលស្ពានលើទំនប់អាងទឹកថ្មី ក្នុងខេត្តឧត្តរមានជ័យ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង