ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះអន្តរាគមន៍ បូមទឹកដោយប្រើប្រាស់ម៉ាស៊ីនចល័តកម្លាំង ៦៥សេះ ចំនួន ០១គ្រឿង បូមចេញពីអាងទឹកស្នេហ៍ដេីម្បីសង្គ្រោះស្រូវប្រាំងចំនួន ៩៥ហិកតា ស្ថិតនៅភូមិកន្លោង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
ខេត្តព្រៃវែង ÷ នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះអន្តរាគមន៍ បូមទឹកដោយប្រើប្រាស់ម៉ាស៊ីនចល័តកម្លាំង ៦៥សេះ ចំនួន ០១គ្រឿង បូមចេញពីអាងទឹកស្នេហ៍ដេីម្បីសង្គ្រោះស្រូវប្រាំងចំនួន ៩៥ហិកតា ស្ថិតនៅភូមិកន្លោង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ៕