• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ជួបប្រជុំជាមួយក្រុមបេសកកម្មធនាគារ Eximbank របស់កូរ៉េ


ផុសថ្ងៃ: 24-04-2024 | អ្នកអាន: 45 |

Share


ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ជួបប្រជុំជាមួយក្រុមបេសកកម្មធនាគារ Eximbank របស់កូរ៉េ
==============
ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងបានដឹកនាំកិច្ចប្រជុំពិភាក្សា និងកែសម្រួលលើកំណត់ហេតុ(MOD) សម្រាប់ការវាយតម្លៃលើវិធានការផ្គត់ផ្គង់ទឹក និងកាត់បន្ថយទឹកជំនន់ព្រែកនៀលស្ថិតនៅក្នុងខេត្តស្វាយរៀង ជាមួយក្រុមបេសកកម្មរបស់ធនាគារ Eximbank នៃប្រទេសកូរ៉េ នៅបន្ទប់ប្រជុំរំដួល នៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោក លោកស្រី មន្រ្តីបច្ចេកទេសនៃអង្គភាពគ្រប់គ្រងគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម លោក Joun-Sok Kim តំណាងធនាគារ K-Eximbank/EDCF-HQ មកពីទីស្នាក់ការកណ្តាល លោកស្រី Minnie Chey នាយិកាប្រតិបត្តិ EDCF ប្រចាំកម្ពុជា ព្រមទាំងសហការី នៃធនាគារអាហរ័ណ និហរ័ណ K-Eximbank និងក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ និងសហការី។
ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ឱ្យដឹងថា ក្រុមបេសកកម្មនេះមានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃ២៣-២៦ ខែមេសា ឆ្នាំ២០២៤ ក្នុងការប្រមូលព័ត៌មាន និងទិន្នន័យដែលត្រូវការសម្រាប់ការវាយតម្លៃគម្រោង ដើម្បីបញ្ចប់ការពិភាក្សាលើកំណត់ហេតុ (MOD)។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា តាមការស្នើឡើងពីក្រុមការងារបេសកកម្មភាគីពាក់ព័ន្ធនឹងចុះហត្ថលេខាលើកំណត់ហេតុ(MOD) ក្នុងកិច្ចប្រជុំនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា កិច្ចពិភាក្សាបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ដៃគូអភិវឌ្ឍន៍ភាគីកូរ៉េ លើកិច្ចដំណើរការបំពេញបេសកកម្មស្វែងរកការពិតលើកទីពីរសម្រាប់គម្រោងផ្គត់ផ្គង់ទឹក និងកាត់បន្ថយទឹកជំនន់ព្រែកនៀល ក្នុងខេត្តស្វាយរៀង៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យបច្ចេកទេសករណីចាក់ថ្មច្រាំងទន្លេ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា បន្តចុះទស្សនកិច្ចសិក្សាលើកទី២ របស់អនុក្រុមការងារបច្ចេកទេស នៅខេត្តកំពង់ធំ និងខេត្តសៀមរាប


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ជួបប្រជុំលក្ខណៈចង្អៀតជាមួយថ្នាក់ដឹកនាំក្រសួងចំនួនពីរស្តីពីកិច្ចសហប្រតិបត្តិការនិងអន្តរាគមន៍លើបញ្ហាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ


>> ឯកឧត្តម ថោ ជេដ្ឋា និងលោកជំទាវ បរិច្ចាគថវិកា ២ម៉ឺនដុល្លារក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤


>> ឯកឧត្តម ពេជ្រ វាសនា អញ្ជើញបើកកិច្ចប្រជុំគណៈកម្មការសម្របសម្រួលលើកទី២ របស់គម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនៅកម្ពុជា

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង