ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជានាយកគម្រោងការប្រើប្រាស់ធនធានទឹកនៅតាមអាងស្ទឹង បានអនុញ្ញាតឲ្យលោក UEDA Yasunari ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់ JICA ប្រចាំទីក្រុងតូក្យូ និងជាប្រធានបេសកកម្មចុះពិនិត្យវឌ្ឍនៈភាពការងាររបស់គណៈកម្មាធិការគ្រប់គ្រងអាងស្ទឹងពោធិ៍សាត់គំរូ និងអាងស្ទឹងបរិបូណ៍-បំណក់គំរូ ចូលជួបសំដែងការគួរសម

នៅរសៀលថ្ងៃចន្ទ ១០រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជានាយកគម្រោងការប្រើប្រាស់ធនធានទឹកនៅតាមអាងស្ទឹង បានអនុញ្ញាតឲ្យលោក UEDA Yasunari ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់ JICA ប្រចាំទីក្រុងតូក្យូ និងជាប្រធានបេសកកម្មចុះពិនិត្យវឌ្ឍនៈភាពការងាររបស់គណៈកម្មាធិការគ្រប់គ្រងអាងស្ទឹងពោធិ៍សាត់គំរូ និងអាងស្ទឹងបរិបូណ៍-បំណក់គំរូ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារលើការប្រើប្រាស់ធនធានទឹកនៅស្ទឹងពោធិ៍សាត់ និងស្ទឹងបរិបូណ៍-បំណក់ ព្រមទាំងរៀបចំផែន ការសកម្មភាពបណ្តុះបណ្តាលដល់គណៈ កម្មាធិការគ្រប់គ្រងអាងស្ទឹងគំរូទាំងពីរសម្រាប់ឆ្នាំ ២០២៣ និងឆ្នាំ២០២៤។
នៅក្នុងកិច្ចពិភាក្សានេះ តំណាងបេសកកម្ម JICA បានផ្តោតសំខាន់លើការផ្លាស់ប្តូរបទពិសោធន៍ការគ្រប់គ្រង ការថែទាំ និងការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រដោយសហគមន៍កសិករប្រើប្រាស់ទឹករវាងប្រទេសទាំងពីរ។
បន្ទាប់ពីការចូលជួបសំដែងការគួរសម បេសកកម្ម JICA បានបន្តជួបពិភាក្សាការងារលើការរៀបចំសិក្ខាសាលាផ្លាស់ប្តូរបទពិ សោធន៍នៅរាជធានីភ្នំពេញ និងកិច្ចប្រជុំពិគ្រោះយោបល់នៅខេត្តពោធិ៍សាត់ ៕