ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យមើលស្ថានភាពទំនប់អាងទឹកស្នេហ៍ ស្ថិតនៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារដោយ មានការចូលរួមពីលោក Toshikazu TOKIOKA ប្រធានាយកដ្ឋានការងារទន្លេ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ (MLIT) នៃប្រទេសជប៉ុន ប្រចាំទីក្រុងតូក្យូ លេខាទូតទី២ ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តព្រៃវែង ព្រមទាំងមន្រ្តីបច្ចេក ទេស បានចុះពិនិត្យមើលស្ថានភាពទំនប់អាងទឹកស្នេហ៍ ស្ថិតនៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ៕