ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារដែលមានសមាសភាពចូលរួមពីក្រុមការងារបច្ចេកទេសជប៉ុននៃក្រសួងដែនដី ហេដ្ឋារច នាសម្ព័ន្ធ និងទេសចរណ៍ (MLIT) ប្រទេសជប៉ុន ចុះពិនិត្យ និងសិក្សាមើលស្ថានភាពអាងទឹកស្ពានស្រែង ស្ថិតនៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប
ខេត្តសៀមរាប ÷ នៅរសៀលថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធន ធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារដែលមានសមាសភាពចូលរួមពីក្រុមការងារបច្ចេកទេសជប៉ុននៃក្រសួងដែនដី ហេដ្ឋារច នាសម្ព័ន្ធ និងទេសចរណ៍ (MLIT) ប្រទេសជប៉ុន លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប និងមន្រ្តីបច្ចេកទេស បានចុះពិនិត្យ និងសិក្សាមើលស្ថានភាពអាងទឹកស្ពានស្រែង ស្ថិតនៅក្នុងស្រុកក្រឡាញ់ ខេត្តសៀម រាបសម្រាប់រៀបចំផែនការជួសជុលឡើងវិញនាពេលខាងមុខ ៕