ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះអន្តរាគមន៍បូមទឹកដោយប្រើប្រាស់ម៉ាស៊ីនចល័តកម្លាំង ៦៥សេះ ចំនួន ០១គ្រឿង បូមទឹកចេញពីអាងទឹកម្រមូលដុំបញ្ចូលក្នុងប្រឡាយមេដើម្បីសង្គ្រោះស្រូវប្រាំង

ខេត្តព្រៃវែង ÷​​​​​ នៅថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះអន្តរាគមន៍បូមទឹកដោយប្រើប្រាស់ម៉ាស៊ីនចល័តកម្លាំង ៦៥សេះ ចំនួន ០១គ្រឿង បូមទឹកចេញពីអាងទឹកម្រមូលដុំបញ្ចូលក្នុងប្រឡាយមេដើម្បីសង្គ្រោះស្រូវប្រាំងដែលប្រជាពលរដ្ឋបានបង្កបង្កើនផលលើផ្ទៃដីវស្សាហើយជួបការខ្វះទឹកចំនួន ៣១២ ហិកតា ស្ថិតនៅឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ៕