ឯកឧត្តម​ ចា​ន់​ យុត្ថា​ រដ្ឋលេខាធិការ ក្រសួង​ធនធាន​ទឹក​ និងឧតុនិយម​  និងជានាយកគណកម្មការដឹកនាំ កម្មវិធី WAT4CAM ដែលទទួល​ហិរញ្ញ​ប្បទាន​ពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ​ ​(AFD)​  ក្រុមទីប្រឹក្សាបច្ចេកទេសជាតិ-អន្តរជាតិ (TA-INFRA) ចុះពិនិត្យ គម្រោងអូរកំបោរ និងសករាជ ដែលស្ថិតនៅភូមិសាស្ត្រស្រុករវៀង ខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖  ថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម​ ចា​ន់​ យុត្ថា​ រដ្ឋលេខាធិការ ក្រសួង​ធនធាន​ទឹក​ និងឧតុនិយម​  និងជានាយកគណកម្មការដឹកនាំ កម្មវិធី WAT4CAM ដែលទទួល​ហិរញ្ញ​ប្បទាន​ពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ​ ​(AFD)​ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង, ក្រុមទីប្រឹក្សាបច្ចេកទេសជាតិ-អន្តរជាតិ (TA-INFRA) និងមន្ទីរ​ធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ដោយចូលរួមពីតំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានចុះពិនិត្យ គម្រោងអូរកំបោរ និងសករាជ ដែលស្ថិតនៅភូមិសាស្ត្រស្រុករវៀង ខេត្តព្រះវិហារ បាននឹងកំពុង​សាងសង់ សម្រេចបានលទ្ធផលប្រមាណជាង៨០% ៕