ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងលោក Alvin Lopez មន្រ្តីជាន់ខ្ពស់ និងជាប្រធានក្រុមបេសកកម្មរបស់ធនាគារអិវឌ្ឍន៍អាស៊ី ADB ដែលបានអញ្ជើញមកពីស្ថានស្នាក់ការកណ្តាលរបស់ ADB ប្រចាំទីក្រុង Manila ប្រទេស Philippines បានចុះធ្វើការត្រួតពិនិត្យលើវឌ្ឍនភាពនៃការដ្ឋានធ្វើទំនើបកម្មក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តប្រឡាយលេខ១៥ ស្ថិតក្នុងខេត្តតាកែវ ដែលបានទទួលហិរញ្ញប្បទានពី ADB និងពីសហហិរញ្ញប្បទាននៃធនាគារវិនិយោគរបស់សហគមន៍អឺរ៉ុប EIB
(ខេត្តតាកែវ) ÷ នៅថ្ងៃអង្គារ ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងលោក Alvin Lopez មន្រ្តីជាន់ខ្ពស់ និងជាប្រធានក្រុមបេសកកម្មរបស់ធនាគារអិវឌ្ឍន៍អាស៊ី ADB ដែលបានអញ្ជើញមកពីស្ថានស្នាក់ការកណ្តាលរបស់ ADB ប្រចាំទីក្រុង Manila ប្រទេស Philippines បានចុះធ្វើការត្រួតពិនិត្យលើវឌ្ឍនភាពនៃការដ្ឋានធ្វើទំនើបកម្មក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តប្រឡាយលេខ១៥ ស្ថិតក្នុងខេត្តតាកែវ ដែលបានទទួលហិរញ្ញប្បទានពី ADB និងពីសហហិរញ្ញប្បទាននៃធនាគារវិនិយោគរបស់សហគមន៍អឺរ៉ុប EIB។
ក្នុងដំណើរអញ្ជើញចុះពិនិត្យនេះ មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអមដំណើរដោយសហការីជាតិ និងអន្តរជាតិប្រចាំនៅក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមខេត្តកាកែវ បងប្អូនប្រជាកសិករទាំអស់ដែលបានទទួលផលពីប្រព័ន្ធធារាសាស្ត្រប្រឡាយលេខ១៥ មានម្ចាស់ទូក ម្ចាស់ស្រែ និងអ្នកនេសាទគ្រប់ប្រភេទ ស្ថិតក្នុងភូមិសាស្រ្តតំបន់អង្គរបុរី តំបន់បូរីជលសា តំបន់កោះអណ្តែត តំបន់គីរីវង់ តំបន់ទ្រាំង តំបន់ក្រុងដូនកែវ តំបន់ត្នោតទេ តំបន់សាមពុធ (ត្រង់ប្រព័ន្ធប្រឡាយលេខ ៨៧) និងតំបន់សំរោង ។ ដោយឡែកសម្រាប់តំបន់សាមពុធ ក្រសួងធនធានទឹក និងឧតុនិយម ដោយបានទទួលនូវការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការសាងសង់ឡើងនូវប្រព័ន្ធស្ថានីយបូមទឹកមួយទៀតដ៏ទំនើបស្រដៀងនឹងប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ របស់ខេត្តកំពង់ចាមដែរ។
សូមបញ្ជាក់ជូនថា ៖ ដោយមានការប្តេជ្ញាចិត្តខ្ពស់ របស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីនៅជាប្រធានយុវជនរបស់ក្រសួងបានធ្វើការខិតខំដឹកនាំដោយផ្ទាល់ក្នុងការជីប្រឡាយលេខ ១៥ ដ៏ធំមួយនេះឡើង រួមជាមួយនឹងបណ្តាប្រព័ន្ធទាំងអស់របស់វាថែមទៀត ដែលពេលនោះប្រេីប្រាស់នូវអង្ករពលកម្ម ដោយប្រើកំលាំងពលកម្មរបស់សមាគមន៍យុវជន និងសម្ព័ន្ធយុវជនកម្ពុជាសម្រាប់ធ្វើការជីកប្រឡាយយក្សនេះឡើង ដើម្បីនាំទឹកពីតំបន់ព្រំដែនមកធ្វើការស្រោចស្រពជូនបងប្អូនប្រជាកសិករក្នុងខេត្តតាកែវ ៕