ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញទទួលបន្ទុកខេត្តប៉ៃលិន បានអញ្ចើញចុះពិនិត្យការងារអន្តរាគមន៍បូមទឹក និងការងារជីកប្រឡាយសង្គ្រោះស្រូវរដូវប្រាំង
ខេត្តប៉ៃលិន ÷ នៅថ្ងៃព្រហស្បតិ៍ ២កេីត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន និងលោកអនុប្រធានមន្ទីរ បានចូលរួមដំណើរជាមួយឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញទទួលបន្ទុកខេត្តប៉ៃលិន បានអញ្ចើញចុះពិនិត្យការងារអន្តរាគមន៍បូមទឹក និងការងារជីកប្រឡាយសង្គ្រោះស្រូវរដូវប្រាំង ដែលបងប្អូនប្រជាកសិករធ្វើលើសផែនការរហូតដល់ ២៤៧% ក្នុងស្រុកសាលាក្រៅ។
សូមជម្រាបជូនថា ដោយទទួលបានការណែនពីឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងការដោះស្រាយបញ្ហាកង្វះទឹកស្រោចស្រពស្រូវប្រាំងដែលបងប្អូនបានធ្វើលើសផែនការខាងលើ មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានចុះជីកប្រឡាយសង្គ្រោះបន្ទាន់ និងចុះអន្តរាគមន៍បូមទឹក ដោយប្រើម៉ាស៊ីនខ្នាតធំ អស់រយះពេល៥០ថ្ងៃមកហើយ បច្ចុប្បន្នស្រូវទាំងនោះសង្គ្រោះបានស្ទើរទាំងស្រុង ៕










