• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ប៉ុញ សច្ច: រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាប្រឈមមួយចំនួននៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ


ផុសថ្ងៃ: 06-02-2026 | អ្នកអាន: 15 |

Share


នៅថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៉ុញ សច្ច: រដ្ឋលេខាធិការ និងជានាយគម្រោងសហប្រតិបត្តិការដៃគូអភិវឌ្ឍន៍សាធារណរដ្ឋកូរ៉េ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលនៅសល់ ជាពិសេសទីតាំងសាងសង់ហេដ្ឋារចនារូបវន្តធារាសាស្រ្តរបស់គម្រោងដែលស្ថិតនៅក្នុងតំបន់ដែលរងការបាញ់ផ្លោងពីសំណាក់ទាហានថៃ ដោយមានការចូលរួមពីមន្រី្តបច្ចេកទេសក្នុងអង្គភាពគ្រប់គ្រងគម្រោង IDFMP ទីប្រឹក្សាគម្រោងកូរ៉េ មន្រ្តីមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និងអ្នកពាក់ព័ន្ធជាច្រើនរូប។
 
 
ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យក្រុមហ៊ុនចាប់ដំណើរការសាងសង់ឡើងវិញឱ្យបានរហ័ស នៅតាមទីតាំងដែលបានផ្អាកសកម្មភាព ដើម្បីសម្រេចបញ្ចប់ការងារក្នុងខែមិថុនា ឆ្នាំ២០២៦ តាមផែនការគ្រោងទុក។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំដល់ក្រុមហ៊ុន និងក្រុមការងារឱ្យពិនិត្យ និងរៀបចំសាងសង់អគារសហគមន៍ទាំងបីកន្លែង រួមទាំងស្លាកសញ្ញាសម្គាល់គម្រោង (Sign Board) ផងដែរ។
 
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យក្រុមការងារធ្វើសេចក្ដីរាយការណ៍ស្ដីពីកិច្ចសហការគ្រប់គ្រងខ្នងទំនប់ និងប្រឡាយ រវាងមន្ទីរធធនធានទឹក និងឧតុនិយម និងមន្ទីរអភិវឌ្ឍន៍ជនបទ គោរពជូនថ្នាកដឹកនាំក្រសួងជ្រាប និងផ្តល់អនុសាសន៍ណែនាំបន្ថែម ដើម្បីប្រែក្លាយខ្នងទំនប់ និងប្រឡាយជាផ្លូវគមនាគមន៍ជូនប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិផល៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> វីដេអូ៖ គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ សម្រេចបានប្រមាណ ៨០% គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ មានវិសាលភាពគ្របដណ្ដប់លើក្រុង-ស្រុកចំនួន៥ នៃខេត្តកំពង់ធំ រួមមាន៖ ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ ហើយ​គម្រោងនេះបានចាប់ផ្តើមការដ្ឋានក្នុងឆ្នាំ២០២៤ ដោយ​គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៦


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៨០%


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៨០%


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពង្រឹងការអនុវត្តការងាររបស់អង្គភាពគ្រប់គ្រងគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព


>> ឯកឧត្តម ប៉ុញ សច្ច: រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាប្រឈមមួយចំនួននៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង