• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ​​ ជេដ្ឋា​ អញ្ជើញដឹកនាំកិច្ចប្រជុំ​​ ដើម្បី​ពិនិត្យ​ និងពិភាក្សា​លើ​សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិង​ការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន​អាជ្ញាធរទន្លេសាប


ផុសថ្ងៃ: 20-02-2026 | អ្នកអាន: 17 |

Share


នាព្រឹកថ្ងៃសុក្រ​ ៤កើត​ ខែ​ផល្គុន​ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០​ ខែ​កុម្ភៈ ឆ្នាំ​២០២៦​ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធានអាជ្ញាធរទន្លេសាប​ បានអញ្ជើញ​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ដឹកនាំកិច្ចប្រជុំ​ ដើម្បីពិនិត្យ​ និង​ពិភាក្សា​លើ​សេចក្ដី​ព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និង​ការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន​​នៃ​​អាជ្ញាធរទន្លេសាប​​ នៅសាលប្រជុំនៃទីស្ដីការក្រសួង​ធនធានទឹក និង​ឧតុនិយម​។​
 
 
សូមជម្រាបថា​ ការរៀបចំសេចក្ដីព្រាងអនុក្រឹត្យថ្មី​ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន​នៃអាជ្ញាធរទន្លេសាប គឺអនុវត្តតាម​​​សេចក្ដីណែនាំ​​លេខ​ ០១សណន ចុះថ្ងៃទី២១​ ខែ​ឧសភា ឆ្នាំ​២០២៤​ ស្ដីពីការពិនិត្យឡើងវិញ និង​ការវិភាគមុខងារនិង​រចនាសម្ព័ន្ធ​ក្រសួងស្ថាប័ន​ របស់រាជរដ្ឋាភិបាល ដោយ​ផ្អែកលើ​អភិក្រម​ជវភាពនៃប្រព័ន្ធតួអង្គតែមួយ​ ដើម្បីលើកកម្ពស់​ដំណើរការនៃក្រសួង​ស្ថាប័ន​ឱ្យ​កាន់តែមានប្រសិទ្ធភាព​​ និង​ស័ក្តិសិទ្ធិភាព​​​។​​ សេចក្តីព្រាងអនុក្រឹត្យថ្មីនេះ​ ​មានបែងចែកជា៥ជំពូក និង​១៤​មាត្រា ដែលក្នុងនោះ​​​អគ្គលេខាធិការដ្ឋាន​នៃអាជ្ញាធរ​ទន្លេសាប​ ​មានភារកិច្ច​ និង​មុខងារ​សម្របសម្រួល​ ដឹកនាំគ្រប់គ្រង​ធនធានធម្មជាតិ​ គាំពារ អភិរក្ស និង​អភិវឌ្ឍន៍​តំបន់ទន្លេសាប។
 
​សូមបញ្ជាក់​ថា​ រាជរដ្ឋាភិបាល​ ​នីតិកាលទី៧ នៃរដ្ឋសភា​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​​ ​​បានដាក់ចេញនូវវិធានការគន្លឹះ​ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ​ដែលក្នុងនោះរួមមាន​ ការពង្រឹងសមត្ថភាព​ ​និង​សមិទ្ធកម្មស្ថាប័ន​ ដើម្បីលើកកម្ពស់​គុណភាពការងារ​ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព​ និង​ស័ក្តិសិទ្ធិភាព ដោយការធ្វើទំនើបកម្ម​ស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់​ ខ្លាំង ឆ្លាតវៃ និង​ស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជនឱ្យកាន់តែប្រសើរ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ​​ ជេដ្ឋា​ អញ្ជើញដឹកនាំកិច្ចប្រជុំ​​ ដើម្បី​ពិនិត្យ​ និងពិភាក្សា​លើ​សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិង​ការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន​អាជ្ញាធរទន្លេសាប


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យទីតាំងដំឡើងស្ថានីយរ៉ាដាតេជោសែនទី២ ក្នុងភូមិសាស្រ្តស្រុកពញាឮ ខេត្តកណ្តាល


>> វីដេអូ៖ ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ​​ ជេដ្ឋា​ អញ្ជើញដឹកនាំកិច្ចប្រជុំ​​ ដើម្បី​ពិនិត្យ​ និងពិភាក្សា​លើ​សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិង​ការប្រព្រឹត្តទៅរបស់ក្រសួងធនធានទឹក និង​ឧតុនិយម​


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ បន្តដឹកនាំគណៈប្រតិភូ ADB ចុះពិនិត្យវឌ្ឍនភាពគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) កំពីងពួយ ក្នុងខេត្តបាត់ដំបង


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យទីតាំងដំឡើងស្ថានីយរ៉ាដាតេជោសែនទី២ ក្នុងភូមិសាស្រ្តស្រុកពញាឮ ខេត្តកណ្តាល

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង