• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងអនុគម្រោងប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តព្រះវិហារ


ផុសថ្ងៃ: 04-03-2026 | អ្នកអាន: 16 |

Share


​នៅថ្ងៃអង្គារ ១៥កើត និងថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ បញ្ចស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣-៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ និងជានាយកគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដែលមានភាពធន់នឹងអាកាសធាតុ និងការកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងក្របខ័ណ្ឌទូទាំងប្រទេស (CCRSIWFDMP) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពជាក់ស្តែងនូវទីតាំងអនុគម្រោងប្រព័ន្ធធារាសាស្ដ្រសំខាន់ៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តព្រះវិហារ។
 
 
ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា គោលបំណងនៃបេសកកម្មនេះ គឺដើម្បីសិក្សាស្វែងយល់ពីភូមិសាស្ត្រ និងស្ថានភាពជាក់ស្តែងសម្រាប់កំណត់អាទិភាពក្នុងការជ្រើសរើសទីតាំងសម្រាប់សិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) និងរៀបចំប្លង់លម្អិត មុននឹងឈានទៅអនុវត្តការងារសាងសង់នាពេលខាងមុខ។
 
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យជាក់ស្ដែងអនុគម្រោងចំនួន ៥ រួមមាន៖ ទី១) អនុគម្រោងទំនប់អូរគគីរ ស្ថិតក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ទី២) អនុគម្រោងទំនប់ស្ទាក់ទឹកមានជ័យ ស្ថិតក្នុងឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ទី៣) អនុគម្រោងទំនប់អូរជុញ ស្ថិតក្នុងឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទី៤) អនុគម្រោងទំនប់ស្ទឹងសំបួរ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងទី៥) អនុគម្រោងទំនប់មរតកតេជោ ស្ថិតក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
 
ទន្ទឹមនឹងការចុះពិនិត្យទីតាំងផ្ទាល់ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានជួបប្រជុំ និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំងពីរ ដើម្បីតម្រង់ទិសបច្ចេកទេស និងរៀបចំផែនការសហការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាពខ្ពស់។ គួរបញ្ជាក់ថា ក្នុងដំណាក់កាលដំបូងនេះ ក្រសួងធនធានទឹក និងឧតុនិយម បានទទួលហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដើម្បីសិក្សាគម្រោងឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ឈានទៅចាប់ផ្តើមអនុវត្តគម្រោងពេញលេញជំហានទី១ ពីឆ្នាំ២០២៧ ដល់ឆ្នាំ២០៣១ ខាងមុខនេះ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> សម្តេច ម៉ែន សំអន ៖ការរួមចំណែកយ៉ាងសកម្មរបស់ស្រ្តីក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាព គឺជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម


>> ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងអនុគម្រោងប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តព្រះវិហារ


>> វីដេអូ៖ សារលិខិតរបស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប ក្នុងឱកាសខួបលើកទី២៦ ទិវានយោបាយទឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា


>> សារលិខិតរបស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប ក្នុងឱកាសខួបលើកទី២៦ ទិវានយោបាយទឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង