• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ទំនប់លេខ២ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ =


ផុសថ្ងៃ: 08-03-2026 | អ្នកអាន: 20 |

Share


នាថ្ងៃសៅរ៍ ៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមមន្ត្រីបច្ចេកទេស និងទីប្រឹក្សាជំនាញ ចុះពិនិត្យវឌ្ឍនភាពការងារជាក់ស្តែងនៅការដ្ឋានសាងសង់ «ទំនប់លេខ២» ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់។
 
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាននិងកំពុងអនុវត្តគម្រោងយ៉ាងសកម្ម ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុនម៉ៅការ និងក្រុមវិស្វករប្រចាំការដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតលើគុណភាពសំណង់ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងនិយាមដែលបានកំណត់ ដើម្បីធានាឱ្យបាននូវភាពរឹងមាំ និងអាចប្រើប្រាស់ជាប្រយោជន៍បានយូរអង្វែង។
 
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការក៏​បានជំរុញឱ្យមានការត្រួតពិនិត្យរាល់ដំណាក់កាលសាងសង់ឱ្យបានហ្មត់ចត់បំផុត ដោយផ្តល់អាទិភាពខ្ពស់លើសុវត្ថិភាពការងារ និងគិតគូរពីផលប៉ះពាល់បរិស្ថានជុំវិញការដ្ឋាន ដើម្បីធានាបាននូវសង្គតិភាពនៃការអភិវឌ្ឍប្រកបដោយចីរភាព៕
 
 
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ទំនប់លេខ២ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ =


>> សារលិខិតជូនពរ៖ ឯកត្ដម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជូននូវសព្ទសាធុការពរជ័យបវរមហាប្រសើរថ្លៃថ្លាជូនចំពោះ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសដ៏វិសេសវិសាលដែលនារីនៅលើសកលលោក និងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្តី្រ និងគ្រួសារ»


>> សារលិខិតជូនពរ៖ ឯកត្ដម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជូននូវសព្ទសាធុការពរជ័យបវរមហាប្រសើរថ្លៃថ្លាចំពោះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសដ៏វិសេសវិសាលដែលនារីនៅលើសកលលោក និងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្តី្រ និងគ្រួសារ»


>> សារលិខិតជូនពរ៖ ឯកត្ដម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជូននូវសព្ទសាធុការពរជ័យបវរមហាប្រសើរថ្លៃថ្លាជូនចំពោះ លោកជំទាវកិត្តិបណ្ឌិត​ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួងកិច្ចការនារី​ ក្នុងឱកាសដ៏វិសេសវិសាលដែលនារីនៅលើសកលលោក និងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្តី្រ និងគ្រួសារ»


>> សារលិខិតជូនពរ៖ ឯកត្ដម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជូននូវសព្ទសាធុការពរជ័យបវរមហាប្រសើរថ្លៃថ្លាជូនចំពោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង​ សកុណា​​​​ រដ្ឋមន្ត្រី​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឱកាសដ៏វិសេសវិសាលដែលនារីនៅលើសកលលោក និងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្តី្រ និងគ្រួសារ»

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង