• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យការងារជួសជុល ថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្ត ក្នុងខេត្តពោធិ៍សាត់


ផុសថ្ងៃ: 24-03-2024 | អ្នកអាន: 78 |

Share


ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យការងារជួសជុល ថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្ត ក្នុងខេត្តពោធិ៍សាត់
===============
ឆ្លៀតក្នុងឱកាសចុះបំពេញបេសកកម្មក្នុងខេត្តភាគពាយ័ព្យ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះត្រួតពិនិត្យការងារគម្រោងជួសជុល និងថែទាំជាប្រចាំ នៃប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ស្ថិតក្នុងឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
សូមជម្រាបថា នាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានបញ្ចូលប្រព័ន្ធនេះក្នុងផែនការថែទាំជាប្រចាំសម្រាប់ឆ្នាំ២០២៤ ដោយអនុវត្តន៍លើការងាររួមមាន៖ ទី១) ប្រឡាយមេបេតុង ១ខ្សែប្រវែង ២០ ៧២៦ម៉ែត្រ ទី២)ប្រឡាយរងសរុបចំនួន ៩ខ្សែដែលមានប្រវែង ៥៣ ៤៥២ម៉ែត្រ ក្នុងនោះថែទាំបាន ៨ខ្សែ ប្រវែង ៤៧ ៧៧៤ម៉ែត្រ និងទី៣) សំណង់សិល្បការសរុបចំនួន ២១៦កន្លែង រួមមាន៖ ១) សំណង់កាត់ស្ទឹង១កន្លែងមានទ្វារ ៧សន្លឹក ២) សំណង់ក្បាលហុង ១កន្លែង មានទ្វារ ៤សន្លឹក ៣) សំណង់ស្ពាន ២០កន្លែង ៤) សំណង់លូចែកចាយទឹក ១៥១កន្លែង និង៥) សំណង់ស្ទាក់ទឹក ៤៣កន្លែង។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការមានប្រសាសន៍ថា ប្រព័ន្ធខាងលើនេះចាប់ផ្ដើមសាងសង់ឡើងវិញក្នុងឆ្នាំ២០២០ ក្រោមហិរញ្ញប្បទានពីរាជរដ្ឋាភិបាលចិន និងជប៉ុន(JICA) ដោយប្រើប្រភពទឹកពីស្ទឹងពោធិ៍សាត់ ប្រព័ន្ធនេះមានសក្តានុពលបម្រើឱ្យការងារស្រោចស្រពវិស័យកសិកម្ម ហើយក៏ជាប្រឡាយជួយដោះទឹកជំនន់តាមតំបន់មួយចំនួនថែមទៀត។
គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល មានទីតាំងស្ថិតនៅភូមិដំណាក់អំពិល សង្កាត់លលកសរ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងមានចម្ងាយ ១៨គម ពីក្រុងពោធិ៍សាត់។ ប្រព័ន្ធនេះបម្រើដល់ការស្រោចស្រពក្នុងឃុំសង្កាត់ចំនួន ១១ នៃក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ និងស្រុកបាកាន មានសក្តាពុលស្រោចស្រពលើផ្ទៃដីស្រូវវស្សាពី ២៧ ០០០ហិកតា - ៥០ ០០០ហិកតា និងស្រូវប្រាំងពី ៣ ៥០០ហិកតា - ១០ ០០០ហិកតា មានប្រជាពលរដ្ឋទទួលផលចំនួន ៣៩ ២៩៩នាក់ និងមានសហគមន៍កសិករប្រើប្រាស់ទឹកចំនួន ៩សហគមន៍ ក្នុងនោះចំនួន ៥ សហគមន៍បានចុះបញ្ជីជាមួយក្រសួងធនធានទឹក និងឧតុនិយម និងចំនួន ៤សហគមន៍ទៀតបាននឹងកំពុងបន្តនីតិវិធី៕

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> នាយកដ្ឋានធារាសាស្ត្រកសិកម្មរាយការណ៍ពីសកម្មភាពការងារថែទាំជាប្រចាំនៃប្រព័ន្ធធារាសាស្ត្រខ្នាតធំ តាមបណ្ដាខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា


>> លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារអូរប្រឡាយក្តាន់ ក្នុងខេត្តបន្ទាយមានជ័យ


>> នាយកដ្ឋានធារាសាស្ត្រកសិកម្មរាយការណ៍ពីវឌ្ឍនភាពការងារជួសជុលថែទាំខួបប្រព័ន្ធធារាសាស្ត្រនៅតាមបណ្តាខេត្តមួយចំនួន


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗ ទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង


>> ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ជួបប្រជុំជាមួយក្រុមបេសកកម្មធនាគារ Eximbank របស់កូរ៉េ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង