• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យវឌ្ឍនភាព​គម្រោងស្តារប្រទ្បាយមេជ័យត្បូង​ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល


ផុសថ្ងៃ: 24-03-2024 | អ្នកអាន: 57 |

Share


លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យវឌ្ឍនភាព​គម្រោងស្តារប្រទ្បាយមេជ័យត្បូង​ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
==============
នៅ​ថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៤ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បាន​ដឹកនាំ​ក្រុមការងារបច្ចេកទេសក្រសួង​ ចុះពិនិត្យវឌ្ឍនភាពការងារ​គម្រោងជួសជុលស្តារ​ទ្បើងវិញប្រទ្បាយ​មេជ័យត្បូង ស្ថិតនៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោកប្រធាននាយកដ្ឋានបានឱ្យដឹងថា​ ប្រទ្បាយមេជ័យត្បូងមាន​​ប្រវែង ៥០០០ម៉ែត្រ​ និង​មាន​សំណង់​សិល្បការ​​ចំនួន​ ១៧​កន្លែង​ មាន​ប្រភពទឹកពីទន្លេតូចនិងបឹងខ្យង និង​មានសក្តានុពល​ស្រោចស្រព​ផ្ទៃដី​បង្ក​បង្កើន​​ផល​​ស្រូវវស្សា​ចំនួន ៤៨០​ហិកតា ​ស្រូវប្រាំងចំនួន ៣០០ហិកតា និងដំណាំរួមផ្សំ​ចំនួន ១០ហិកតា។​
លោក ថាំង វីយុទ្ធដា ​បញ្ជាក់ថា​ វឌ្ឍនភាព​ការងារ​ស្តារប្រទ្បាយមេសម្រេចបាន៨០% និងការងារសាង​សង់​សំណង់សិល្បការសម្រេចបាន​ ៦០%៕​
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> នាយកដ្ឋានធារាសាស្ត្រកសិកម្មរាយការណ៍ពីសកម្មភាពការងារថែទាំជាប្រចាំនៃប្រព័ន្ធធារាសាស្ត្រខ្នាតធំ តាមបណ្ដាខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា


>> លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារអូរប្រឡាយក្តាន់ ក្នុងខេត្តបន្ទាយមានជ័យ


>> នាយកដ្ឋានធារាសាស្ត្រកសិកម្មរាយការណ៍ពីវឌ្ឍនភាពការងារជួសជុលថែទាំខួបប្រព័ន្ធធារាសាស្ត្រនៅតាមបណ្តាខេត្តមួយចំនួន


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗ ទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង


>> ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ជួបប្រជុំជាមួយក្រុមបេសកកម្មធនាគារ Eximbank របស់កូរ៉េ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង