• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម​ ចាន់ ស៊ីណាត​ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ ចុះពិនិត្យការងារគ្រប់គ្រង​វិស័យ​ធនធានទឹក បញ្ជាទឹក និង​ប្រើប្រាស់ទឹក ក្នុងខេត្តប៉ៃលិន


ផុសថ្ងៃ: 25-03-2024 | អ្នកអាន: 57 |

Share


ឯកឧត្តម​ ចាន់ ស៊ីណាត​ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ ចុះពិនិត្យការងារគ្រប់គ្រង​វិស័យ​ធនធានទឹក បញ្ជាទឹក និង​ប្រើប្រាស់ទឹក ក្នុងខេត្តប៉ៃលិន
=============
ខេត្តប៉ៃលិន, នៅថ្ងៃចន្ទ ១រោច ខែផល្គុន​ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បាន​អញ្ជើញ​ចុះ​បំពេញបេសកកម្ម​នៅខេត្តប៉ៃលិន​​​​ដើម្បី​​​ត្រួតពិនិត្យការគ្រប់គ្រងលើ​វិស័យធនធាន​ទឹក បញ្ជាទឹក និងប្រើ​ប្រាស់​ទឹក​ក្នុងតំបន់ព្រំដែនជាប់នឹងប្រទេសថៃ​។
ក្នុងឱកាសចុះ​​បំពេញបេសកកម្ម​ការងារនេះ​​ ឯកឧត្តម​រដ្ឋលេខាធិការបានដឹកនាំកិច្ច​ប្រជុំ​​​ត្រួត​ពិនិត្យមើល​លើ​វិធានការ​និងយុទ្ធសាស្រ្ត ដើម្បី​ធានា​សន្តិសុខទឹកក្នុង​ភូមិសាស្ត្រ​ខេត្តប៉ៃលិន​សម្រាប់​ទប់ទល់​នឹង​ការប្រែ​ប្រួល​​អាកាសធាតុខ្លាំង និងការឡើងកម្តៅឥតឈប់នៃភពផែនដី​ដែលបណ្តាល​ឱ្យ​ខេត្តនៅភូមិភាគ​ពាយ័ព្យ​ជាប់ព្រំដែនថៃមួយនេះមានការខ្វះខាតទឹក​សម្រាប់បម្រើឱ្យ​គ្រប់វិស័យ។
សូមជម្រាបថា​ កិច្ច​ប្រជុំខាងលើនេះមានការ​ចូលរួមពី​លោកជំទាវ​អភិបាល លោក​​អភិបាលរង​នៃ​គណៈ​អភិបាលខេត្តប៉ៃលិន ប្រធាន​ អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន មន្ទីរ​​ពាក់​ព័ន្ធ​ជុំវិញ​សាលាខេត្តប៉ៃលិន អភិបាល​ អភិបាលរង​នៃគណៈអភិបាលស្រុ​ក​ពាក់ព័ន្ធ​ និង​លោកមេឃុំពាក់ព័ន្ធ​ទាំងអស់។
ជាមួយគ្នា​នេះ​​ ឯកឧត្តម​រដ្ឋលេខាធិការ​ក៏​បាន​ដឹក​នាំចុះអនុវត្ត​ការសិក្សាគម្រោងលម្អិតជាក់ស្តែង​លើ​អនុ​​​គម្រោង​អាងស្ទឹងស្លេវ​​ ដើម្បីជា​ការគ្រប់គ្រងទឹក និងបញ្ជាទឹកឈាន​ទៅធានា​បាន​នូវសុវត្ថិភាពទឹក ផ្គត់ផ្គង់​ទឹកប្រើប្រាស់បាន​គ្រប់គ្រាន់​​ក្នុង​​ខេត្តប៉ៃលិន​​ទាំងមូល និង​​សម្រាប់​ធ្វើអន្តរាគមន៍​ទៅតំបន់ក្រញូង តំបន់​សេកសក តំបន់កង្ហត តំបន់មោងឬស្សី តំបន់គាស់ក្រឡ តំបន់ធិបតី តំបន់កំពីងពួយ​តាមតំបន់តាហែន តំបន់បវេល តំបន់ព្រៃខ្ពស់ និងតំបន់មង្គលបូរី។
ឯកឧត្តម​រដ្ឋលេខាធិការ​បានឱ្យដឹង​ថា ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំ​ណាក់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម​ បាននិង​កំពុង​អនុវត្ត​ការងារ​កសាង​អាងទឹក​ស្ទឹង​ស្លេវ​​​ក្នុង​គោលបំណងធានាឱ្យបាន​នូវ​សុវត្ថិភាព​​ទឹក​ទាំងក្នុងរដូវប្រាំង និងរដូវវស្សា​ជូនខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់ដំបង។​
ទន្ទឹមនឹងនេះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​បាន​បញ្ជាក់ថា​ ​ការសាងសង់នូវសំណង់ប្រវត្តិសាស្រ្តទំនប់​អាងស្ទឹង​ស្លេវ​នេះ​គឺ​ជួយ​ដោះស្រាយ​បញ្ហា​ជន់លិចនៅរដូវវស្សាលើតំបន់ស្ទឹងសង្កែ ស្ទឹងបវេល ស្ទឹងមង្គលបូរី និង​ដោះស្រាយបញ្ហា​គ្រោះរាំងស្ងួតក្នុងរដូវប្រាំង​​ដែលតែងកើតមាន​ឡើង​នៅ​តំបន់ស្ទឹងទាំង​ ៣នេះ​៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> នាយកដ្ឋានធារាសាស្ត្រកសិកម្មរាយការណ៍ពីសកម្មភាពការងារថែទាំជាប្រចាំនៃប្រព័ន្ធធារាសាស្ត្រខ្នាតធំ តាមបណ្ដាខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា


>> លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារអូរប្រឡាយក្តាន់ ក្នុងខេត្តបន្ទាយមានជ័យ


>> នាយកដ្ឋានធារាសាស្ត្រកសិកម្មរាយការណ៍ពីវឌ្ឍនភាពការងារជួសជុលថែទាំខួបប្រព័ន្ធធារាសាស្ត្រនៅតាមបណ្តាខេត្តមួយចំនួន


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗ ទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង


>> ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ជួបប្រជុំជាមួយក្រុមបេសកកម្មធនាគារ Eximbank របស់កូរ៉េ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង