• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ចូលរួមសិក្ខាសាលាបច្ចេកទេសថ្នាក់តំបន់ស្តីពីកម្មវិធីកង្វះខាតទឹកអាស៊ីប៉ាស៊ីហ្វិកនៅប្រទេសថៃ


ផុសថ្ងៃ: 25-03-2024 | អ្នកអាន: 66 |

Share


ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ចូលរួមសិក្ខាសាលាបច្ចេកទេសថ្នាក់តំបន់ស្តីពីកម្មវិធីកង្វះខាតទឹកអាស៊ីប៉ាស៊ីហ្វិកនៅប្រទេសថៃ
==============
ប្រទេសថៃ, ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ជឹម កុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងលោក ថាច់ សុវណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក បានចូលរួមសិក្ខាសាលាបច្ចេកទេសថ្នាក់តំបន់ស្តីពីកម្មវិធីកង្វះខាតទឹកអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្តមអនុរដ្ឋលេខាធិការបានឱ្យដឹងថា សិក្ខាសាលានេះបានរៀបចំឡើងដោយអង្គការកសិកម្ម និងអាហារ សហការជាមួយរដ្ឋាភិបាលអូស្រ្ដាលី ដែលមានអ្នកចូលរួមមកពីប្រទេសកម្ពុជា ឡាវ វៀតណាម ថៃ និងឥណ្ឌូណេស៊ី។
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការបញ្ជាក់ថា គោលបំណងនៃសិក្ខាសាលាគឺ (១)ជំរុញការយល់ដឹងអំពីស្ថានភាពបច្ចុប្បន្ននៃការខ្វះខាតទឹកនៅតាមបណ្ដាប្រទេសក្នុងតំបន់ (២) ចែករំលែកបទពិសោធន៍ការអនុវត្តល្អកន្លងមក និងរៀនសូត្រពីកំហុសឆ្គងផ្សេងៗ (៣) សហការគ្នាបង្កើតយុទ្ធសាស្ត្រ ផែនការ និងកម្មវិធី ដើម្បីដោះស្រាយបញ្ហាកង្វះខាតទឹក (៤) ពិភាក្សាអំពីដំណើរការសមាហរណកម្មនៃការគ្រប់គ្រងទឹក ការវាយតម្លៃការងារគណនេយ្យទឹក (Water Accounting) និងរៀបចំផែនទីតម្រង់ទិស និង ៥) គាំទ្រការយល់ដឹង និងការអភិវឌ្ឍផែនការសកម្មភាពការងារខ្វះខាតទឹក៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> នាយកដ្ឋានធារាសាស្ត្រកសិកម្មរាយការណ៍ពីសកម្មភាពការងារថែទាំជាប្រចាំនៃប្រព័ន្ធធារាសាស្ត្រខ្នាតធំ តាមបណ្ដាខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា


>> លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារអូរប្រឡាយក្តាន់ ក្នុងខេត្តបន្ទាយមានជ័យ


>> នាយកដ្ឋានធារាសាស្ត្រកសិកម្មរាយការណ៍ពីវឌ្ឍនភាពការងារជួសជុលថែទាំខួបប្រព័ន្ធធារាសាស្ត្រនៅតាមបណ្តាខេត្តមួយចំនួន


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗ ទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង


>> ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ជួបប្រជុំជាមួយក្រុមបេសកកម្មធនាគារ Eximbank របស់កូរ៉េ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង