• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាបអញ្ជើញចុះពិនិត្យ និងស្វែងយល់ពីស្ថានភាពបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ


ផុសថ្ងៃ: 26-03-2024 | អ្នកអាន: 102 |

Share


ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាបអញ្ជើញចុះពិនិត្យ និងស្វែងយល់ពីស្ថានភាពបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ
=============
នៅថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរទន្លេសាប មន្ត្រីបច្ចកទេសក្រសួងនិងមន្ទីរ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យនិងស្វែងយល់ពីស្ថានភាពទូទៅ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៃសហគមន៍នេសាទភូមិបណ្តែតទឹកក្នុងតំបន់បឹងទន្លេសាប ស្ថិតនៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
សូមជម្រាបថា ដំណើរចុះបេសកកម្មរបស់ ឯកឧត្តមរដ្ឋមន្រ្តី ប្រធានអាជ្ញាធរទន្លេសាប នាពេលនេះគឺក្នុងគោលបំណង ដើម្បីពិនិត្យ និងស្វែងយល់ពី ទី១)ស្ថានភាពតំបន់ដែនព្រៃលិចទឹក និងព្រៃលិចទឹក ក្នុងតំបន់៣ ដែលនឹងត្រូវបោះបង្គោលព្រំការពារថែរក្សា ទី២)ការគ្រប់គ្រងធនធានទឹកសម្រាប់ការបង្កបង្កើនផលលើផ្ទៃដីកសិកម្មក្នុងតំបន់អាស្រ័យផលក្នុងតំបន់២ ទី៣)ការគ្រប់គ្រងរបស់អាជ្ញាធរដែនដីមានសមត្ថកិច្ច និងសហគមន៍ក្នុងកិច្ចការពារធនធានធម្មជាតិ ទី៤)ស្ថានភាពទឹកបឹងទន្លេសាប និងទី៥)ការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ សម្រាប់ធ្វើជាធាតុចូលដ៏សំខាន់ក្នុងការផ្តួចផ្តើមគំនិតពីការគិតគូរដោយយកចិត្តទុកដាក់ចំពោះបញ្ហាគ្រប់គ្រងធនធានទឹក និងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពខ្ពស់នៅក្នុងតំបន់ទន្លេសាប និងឈានទៅរៀបចំកសាងនូវគោលនយោបាយមួយច្បាស់លាស់ និងផែនការយុទ្ធសាស្រ្តរយៈពេលវែងក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ទន្លេសាបប្រកបដោយចីរភាព ដើម្បីចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបាវចនាទាំង៥ ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរទន្លេសាបក៏បានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសហគមន៍នេសាទ ដែលកំពុងរស់នៅប្រកបរបរចិញ្ចឹមជីវិតអាស្រ័យនឹងធនធានធម្មជាតិរបស់បឹងទន្លេសាប ស្ថិតក្នុងតំបន់នោះផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការប្រែប្រួលរបបទឹកនៅក្នុងរដូវប្រាំងធៀបនឹងរដូវវស្សា ការរេចរិលនៃធនធនធម្មជាតិ គុណភាពទឹក សេវាកម្មទេសចរ និងការរស់នៅរបស់ប្រជាពលរដ្ឋសហគមន៍ក្នុង ការប្រើប្រាស់ទឹកប្រចាំថ្ងៃ ការវេចខ្ចប់កាកសំណល់រឹងរាវ ការធ្វើអនាម័យ និងការបញ្ចេញទឹកកខ្វក់ពី អាជីវកម្មខ្នាតតូចនៅលើទឹកបឹង ដែលពាក់ព័ន្ធជាមួយនឹងសុខមាលភាពរបស់បឹងទាំងមូល។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ប្រធានអាជ្ញាធរទន្លេសាប ក៏បានលើកឡើងពីសារសំខាន់របស់បឹងទន្លេសាប ដែលជាសម្បត្តិធនធានធម្មជាតិមិនអាចកាត់ថ្លៃបាន និងបានបញ្ជាក់ពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការការពារថែរក្សា និងគ្រប់គ្រងតំបន់ទន្លេសាបប្រកបដោយចីរភាព ព្រមទាំងបានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវរួមសហការគ្នាជាមួយក្រសួង ស្ថាប័នជំនាញ ក្នុងការចូលរួមលើកកម្ពស់ប្រសិទ្ធភាពនៃការការពារ ការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានរបស់បឹងទន្លេសាបឱ្យមាននិរន្តរភាព ។
គួរបញ្ជាក់ថា បឹងទន្លេសាប គឺជាបឹងទឹកសាបមួយដែលធំជាងគេក្នុងភូមិភាគអាស៊ីអាគ្នេយ៍ និងជាប្រព័ន្ធអេកូឡូស៊ីធម្មជាតិមានតម្លៃមិនអាចកាត់ថ្លៃបានទាំងផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន ដែលកំណត់ពីអត្តសញ្ញាណជាតិ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សន្តិសុខស្បៀង និងផ្គត់ផ្គង់ជីវភាពរស់នៅប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ ការទាញយកផលប្រយោជន៍ពីធនធានធម្មជាតិបឹងទន្លេសាបហួសកម្រិត រួមជាមួយការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យបឹងទន្លេសាប ទទួលរងនូវការគំរាមកំហែងគួរឱ្យព្រួយបារម្ភ ដែលនឹងអាចធ្វើឱ្យបាត់នូវលំនឹងប្រព័ន្ធអេកូឡូស៊ី៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> នាយកដ្ឋានធារាសាស្ត្រកសិកម្មរាយការណ៍ពីសកម្មភាពការងារថែទាំជាប្រចាំនៃប្រព័ន្ធធារាសាស្ត្រខ្នាតធំ តាមបណ្ដាខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា


>> លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារអូរប្រឡាយក្តាន់ ក្នុងខេត្តបន្ទាយមានជ័យ


>> នាយកដ្ឋានធារាសាស្ត្រកសិកម្មរាយការណ៍ពីវឌ្ឍនភាពការងារជួសជុលថែទាំខួបប្រព័ន្ធធារាសាស្ត្រនៅតាមបណ្តាខេត្តមួយចំនួន


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗ ទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង


>> ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ជួបប្រជុំជាមួយក្រុមបេសកកម្មធនាគារ Eximbank របស់កូរ៉េ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង