• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យវឌ្ឍនភាពគម្រោងនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន


ផុសថ្ងៃ: 28-04-2024 | អ្នកអាន: 3 |

Share


លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យវឌ្ឍនភាពគម្រោងនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន
============
ខេត្តប៉ៃលិន៖ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយមបានដឹកនាំមន្ត្រីបច្ចេកទេសចុះសិក្សាគម្រោងសំណង់ស្ទាក់ទឹកក្នុងក្រុងប៉ៃលិន និងចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់សំណង់ទឹកស្ទឹងស្រែអន្ទាក់ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកប្រធាននាយកដ្ឋានរួមជាមួយមន្ត្រីបច្ចេកទេស ដោយមានកិច្ចសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានចុះសិក្សាសំណង់ស្ទាក់ទឹកអូរតាវ៉ៅ១ ស្ថិតក្នុងក្រុងប៉ៃលិន ដែលមានលទ្ធភាពទប់ទឹក ដើម្បីផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាពលរដ្ឋក្រុងប៉ៃលិន និងជាប្រភពទឹកស្រោចស្រពដំណាំហូបផ្លែដូចជា ទុរេន តាង៉ែន និងដំណាំរួមផ្សំផ្សេងៗទៀត នៅតាមអូរតាវ៉ៅនេះ។ គម្រោងនេះមានប្រជាពលរដ្ឋទទួលផលប្រមាណជាង ៧០០០គ្រួសារ។
ក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋានក៏បានចុះពិនិត្យវឌ្ឍនគម្រោងសាងសង់សំណង់ទឹកស្ទឹងស្រែអន្ទាក់ ស្ថិតនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកប្រធាននាយកដ្ឋានបានឱ្យដឹងថា គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ៣០% ក្នុងនោះការងារសាងសង់ទំនប់សណ្តសងខាងស្ទឹងស្រែអន្ទាក់ប្រវែង ១០០០ម៉ែត្រ សម្រេចបាន១៥% និងការងារសាងសង់សំណង់ស្ទាក់ទឹកស្ទឹងស្រែអន្ទាក់ ១កន្លែង សម្រេចបាន៤០% ។
លោក ថាំង វីយុទ្ធដា បានបញ្ជាក់ថា គម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១០៥៥ហិកតា និងរដូវប្រាំងចំនួន ២១៥ ហិកតា ព្រមទាំងដំណាំរួមផ្សំចំនួន ២១៤០ហិកតា និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ១១៩០គ្រួសារ៕

 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> សេចក្តីប្រកាសព័ត៌មាន៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា នឹងអញ្ជើញចូលរួមវេទិកាទឹកពិភពលោកលើកទី១០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែល​ប្រព្រឹត្តិទៅ​នៅ​ថ្ងៃទី​២០-២១ ខែ​ឧសភា ឆ្នាំ​២០២៤


>> លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មចុះពិនិត្យវឌ្ឍនភាពការងារជួសជុលទំនប់ និងថែទាំជាប្រចាំលើប្រព័ន្ធធារាសាស្រ្តលំហាច ក្នុងខេត្តកំពង់ឆ្នាំង


>> ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ចុះពិនិត្យការងារជួសជុលប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកតាសាល និងការងារថែទាំប្រឡាយមេរលាំងជ្រៃខាងជើង ក្នុងខេត្តកំពង់ស្ពឺ


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យស្ថានភាពទំនប់អាងទឹកបឹងធំ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Jiangfeng Zhang

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង