• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ពេជ្រ វាសនា អញ្ជើញបើកកិច្ចប្រជុំគណៈកម្មការសម្របសម្រួលលើកទី២ របស់គម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនៅកម្ពុជា


ផុសថ្ងៃ: 30-04-2024 | អ្នកអាន: 46 |

Share


ឯកឧត្តម ពេជ្រ វាសនា អញ្ជើញបើកកិច្ចប្រជុំគណៈកម្មការសម្របសម្រួលលើកទី២ របស់គម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនៅកម្ពុជា
===============
នៅទីស្តីការក្រសួង នាព្រឹកថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគ្រប់គ្រងគម្រោងស្តង់ដារជាតិប្រព័ន្ធធារាសាស្រ្ត បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកទី២ នៃគណៈកម្មការសម្របសម្រួលគម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកនៅកម្ពុជា។
សូមជម្រាបថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងលោកប្រធាននាយកដ្ឋានក្រោមឱវាទក្រសួង លោកស្រី MIURA Yoshiko អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ប្រចាំកម្ពុជា លោក HIJIKAWA Kento លេខាទូតទី២ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក Tokuwaka Masazumi ប្រធានទីប្រឹក្សាគម្រោង ជំនាញការប្រចាំគម្រោង និងមន្ត្រីសមភាគីគម្រោង ក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ៤៥នាក់។
ឯកឧត្តមអនុរដ្ឋលេខាធិការមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងចែករំលែកនូវលទ្ធផលការងារដែលគម្រោងសម្រេចបានក្នុងរយៈពេល ២ឆ្នាំ និងទិសដៅការងារបន្ត ព្រមទាំងទទួលបាននូវធាតុចូល សម្រាប់កែលម្អលើឯកសារនេះឱ្យកាន់តែល្អប្រសើរ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការបន្តឱ្យដឹងថា គម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនៅកម្ពុជា មានសារៈសំខាន់ខ្លាំងណាស់ ក្នុ្ងងការកសាង និងការពង្រឹងសមត្ថភាពដល់មន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់ក្រសួង តាមរយៈការផ្ទេរចំណេះដឹងពីជំនាញការបច្ចេកទេសជប៉ុនប្រចាំគម្រោងលើការរៀបចំផែនការ និងការសិក្សាគ្រោងប្លង់ប្រព័ន្ធធារាសាស្ត្រ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ថា គម្រោងនេះនឹងផ្តល់ជាមូលដ្ឋានបទដ្ឋានបចេ្ចកទេសរួមសម្រាប់ការរៀបចំផែនការ និងការសិក្សាគ្រោងប្លង់ប្រព័ន្ធធារាសាស្ត្រឱ្យមានសង្គតភាពគ្រប់គម្រោងដែលប្រើប្រាស់ថវិកាជាតិ និងគម្រោងប្រើប្រាស់ថវិការបស់ដៃគូអភិវឌ្ឍន៍នាពេលអនាគត។
គួរបញ្ជាក់ថា គម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រមានរយៈពេល ៤ឆ្នាំ ដែលចាប់ផ្តើមដំណើរការ សកម្មភាពគម្រោងនៅក្នុងខែមីនា ឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> សេចក្តីប្រកាសព័ត៌មាន៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា នឹងអញ្ជើញចូលរួមវេទិកាទឹកពិភពលោកលើកទី១០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែល​ប្រព្រឹត្តិទៅ​នៅ​ថ្ងៃទី​២០-២១ ខែ​ឧសភា ឆ្នាំ​២០២៤


>> លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មចុះពិនិត្យវឌ្ឍនភាពការងារជួសជុលទំនប់ និងថែទាំជាប្រចាំលើប្រព័ន្ធធារាសាស្រ្តលំហាច ក្នុងខេត្តកំពង់ឆ្នាំង


>> ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ចុះពិនិត្យការងារជួសជុលប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកតាសាល និងការងារថែទាំប្រឡាយមេរលាំងជ្រៃខាងជើង ក្នុងខេត្តកំពង់ស្ពឺ


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យស្ថានភាពទំនប់អាងទឹកបឹងធំ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Jiangfeng Zhang

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង