• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោងការពារច្រាំងទន្លេបាសាក់ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលសម្រេចបាន ១០០%


ផុសថ្ងៃ: 28-07-2026 | អ្នកអាន: 6 |

Share


នៅថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ការពារច្រាំងទន្លេបាសាក់ ក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
 
 
យោងតាមរបាយការណ៍បច្ចេកទេស ទំហំការងារសរុបរបស់គម្រោងរួមមាន៖ ការងារប្រើប្រាស់ក្រណាត់បាវ Geotextile ច្រកខ្សាច់តម្រៀបតាមបណ្តោយច្រាំងទន្លេ ការងាររៀបប្រអប់ថ្ម (Gabion boxes) ទប់ដីតាមបណ្តោយច្រាំងទន្លេ ព្រមទាំងការងារសាងសង់បេតុងការពារជើងទេរច្រាំងទន្លេ និងសាងសង់ផ្លូវបេតុង។ បច្ចុប្បន្ន វឌ្ឍនភាពការងារសាងសង់ការពារច្រាំងទន្លេបាសាក់ប្រវែង ៥០០ម៉ែត្រ គឺសម្រេចបានលទ្ធផលប្រមាណ ១០០%។
 
ក្នុងឱកាសចុះពិនិត្យនោះដែរ ឯកឧត្តមអគ្គនាយក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាននាពេលនេះ ជាពិសេសក្រុមការងារនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ដែលបានខិតខំអនុវត្តការងាររហូតសម្រេចបានតាមផែនការដែលបានគ្រោងទុក ស្របតាមលក្ខណៈបច្ចេកទេស និងបានពង្រឹងលើគុណភាពព្រមទាំងសោភ័ណភាព៕
 

(+855)000 000 000

     (+855)000 000 000


info@mowram.gov.kh


#47 Preah Norodom Bvd, Phnom Penh, Cambodia


f Our Facebook Page