ខេត្តបាត់ដំបង នៅថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ លោក ខៃ សូដា អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង រួមជាមួយលោកអភិបាលស្រុកកំរៀង និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យស្ថានភាព ទឹកនៅតាមទីតាំងចំនួន៤ ក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង។
លោកអនុប្រធានមន្ទីរបានរាយការណ៍ពីស្ថានភាពទឹកនៅតាមតំបន់ដែលបានចុះពិនិត្យ រួមមាន៖
- នៅច្រកទ្វារដូង ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង វេលាម៉ោង ១០ ម៉ ៣៩ ព្រឹក ស្ថានភាពទឹកចាប់ផ្តើមស្រក។
- នៅក្នុងភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង វេលាម៉ោង ១១ ម៉ ០៧ ព្រឹក ស្ថានភាពទឹកចាប់ផ្តើមឡើងបន្តិច។
- នៅច្រកទ្វារអូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង វេលាម៉ោង ១១ ម៉ ៤៣ ព្រឹក ស្ថានភាពទឹកចាប់ផ្តើមស្រកបាន១ម៉ែត្រ។ អូរអន្លក់ ជាអូរមួយភ្ជាប់ពីស្រុកភ្នំព្រឹកមកស្រុកកំរៀង។
- នៅច្រកទ្វារអូររំដួល ស្ថិតក្នុងភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក វេលាម៉ោង ១២ ម៉ ៣៨ ព្រឹក ស្ថានភាពទឹកចាប់ផ្តើមស្រកបានជាង ២ម៉ែត្រ។ អូររំដួលជាអូរមួយភ្ជាប់ពីស្រុកភ្នំព្រឹកមកស្រុកកំរៀង៕