• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោក ថាំង វីយុទ្ធដា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយស្វាយមាស ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម សម្រេចបានប្រមាណ ៥៥%


ផុសថ្ងៃ: 15-05-2026 | អ្នកអាន: 11 |

Share


នាថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយស្វាយមាស ស្ថិតក្នុងភូមិសាស្ត្រឃុំសំពងជ័យ ស្រុកជើងព្រៃ និងឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
 
 
ក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋានបានបញ្ជាក់ថា គម្រោងស្តារប្រឡាយស្វាយមាសដែលមានប្រវែងសរុប ៤ ៣៦០ ម៉ែត្រ និងសំណង់សិល្បការ្យចំនួន ១២ កន្លែងនេះ មានគោលបំណងក្នុងការបង្កើនផ្ទៃដីស្រោចស្រព និងជួយរំដោះទឹកជំនន់នារដូវវស្សា ដោយនាំយកប្រភពទឹកពីអាងទឹកទឹកឆា តាមរយៈប្រឡាយថ្មដា។ គិតត្រឹមថ្ងៃទី១៥ ខែឧសភានេះ លទ្ធផលការងារសម្រេចបានប្រមាណ ៥៥% និងគ្រោងនឹងបញ្ចប់ជាស្ថាពរនៅដើមខែកក្កដា ឆ្នាំ២០២៦ ខាងមុខ។
 
លោកប្រធាននាយកដ្ឋាន បានបញ្ជាក់បន្ថែមថា បន្ទាប់ពីការដ្ឋាននេះត្រូវបានបញ្ចប់ នឹងក្លាយជាប្រភពទឹកយ៉ាងសំខាន់សម្រាប់បម្រើឱ្យការដាំដុះស្រូវវស្សាចំនួន ៦៧៣ ហិកតា ស្រូវប្រាំង ២៥៤ ហិកតា និងដំណាំរួមផ្សំ ២០ ហិកតា ព្រមទាំងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាកសិករប្រមាណ ១ ១៥៩ គ្រួសារ ក្នុងភូមិចំនួន ៥ នៃឃុំសំពងជ័យ និងឃុំបឹងណាយ។
 
ជាមួយគ្នានោះដែរ លោកប្រធាននាយកដ្ឋាន ក៏បានផ្តល់អនុសាសន៍ណែនាំដល់ប្រធានការដ្ឋាន និងក្រុមការងារបច្ចេកទេស ឱ្យយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងគ្រឿងចក្រឱ្យមានប្រសិទ្ធភាព និងត្រូវប្រកាន់ខ្ជាប់នូវបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់បំផុត ដើម្បីធានាបាននូវគុណភាពសំណង់ឱ្យរឹងមាំយូរអង្វែង សម្រាប់ជាប្រយោជន៍ដល់បងប្អូនប្រជាកសិករប្រើប្រាស់បានយូរអង្វែងតទៅមុខទៀត៕

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមពិធីសំណេះ​សំណាល​ជាមួយ​អតីតយុទ្ធជន និងនិវត្តជន ក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា


>> ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំពិនិត្យសមិទ្ធលទ្ធភាពលើការសិក្សាប្រភពទឹក ដើម្បីគាំទ្រដល់វិស័យទឹកស្អាត


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតនៃគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) ក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ


>> លោក ថាំង វីយុទ្ធដា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយស្វាយមាស ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម សម្រេចបានប្រមាណ ៥៥%


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៅភ្នំប្រសិទ្ធិ៍ ក្នុងស្រុកពញាឮ ខេត្តកណ្តាល

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង