• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលម្អិតអំពីនីតិវិធី និងដំណោះស្រាយ ដើម្បីជំរុញការចុះបញ្ជីដីអាងស្តុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស


ផុសថ្ងៃ: 06-02-2025 | អ្នកអាន: 162 |

Share


នារសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការងារចុះបញ្ជីដីអាងស្តុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
 
សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋាបច្ចេកទេស និងលោកអគ្គនាយករង លោកប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធ មន្រ្តីបច្ចកទេសក្រសួង និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមទាំង ២៥រាជធានី-ខេត្ត សរុបប្រមាណ ៤០នាក់។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាលម្អិតអំពីនីតិវិធី និងដំណោះស្រាយ ក្នុងការជំរុញការចុះបញ្ជីដីអាងស្តុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
 
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការពន្លឿនការងារចុះបញ្ជីដីអាងស្តុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រដែលនៅសេសសល់ ដោយផ្អែកលើការសិក្សាតាមលក្ខណៈបច្ចេកទេស ដែលមានកម្រិតកម្ពស់ខ្សែដីឱ្យត្រឹមត្រូវ ហើយសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បីធ្វើការកំណត់ដីព្រំអាងឱ្យបានច្បាស់លាស់។
 
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក៏បានជម្រាបជូនផងដែរអំពីការងារចុះបញ្ជីដីអាងស្តុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រ គឺដើម្បីកំណត់ព្រំដីអាងឱ្យបានច្បាស់លាស់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដើម្បីងាយស្រួលនៅក្នុងការគ្រប់គ្រង និងអភិវឌ្ឍ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យស្ថានីយបូមទឹកវ៉ៃគោជំហាន១ និងស្ថានីយបូមទឹកនៃប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យស្ថានភាពច្រាំងទន្លេមេគង្គបាក់ស្រុត ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យស្ថានីយបូមទឹកវ៉ៃគោជំហាន១ និងស្ថានីយបូមទឹកនៃប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម


>> ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពប្រព័ន្ធធារាសាស្ត្រ សម្រាប់ការងារជំពូក២១ ក្នុងភូមិសាស្ត្រខេត្តតាកែវ និងខេត្តកោះកុង


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យស្ថានភាពច្រាំងទន្លេមេគង្គបាក់ស្រុត ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង