• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយម ដែលជាខួរក្បាលឌីជីថលដ៏សំខាន់របស់កម្ពុជា


ផុសថ្ងៃ: 06-03-2026 | អ្នកអាន: 18 |

Share


នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមមន្ត្រីបច្ចេកទេស និងទីប្រឹក្សាជំនាញ ចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពការដ្ឋានសាងសង់ «មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយម» ដែលមានទីតាំងស្ថិតក្នុងបរិវេណក្រសួងធនធានទឹក និងឧតុនិយម។
 
 
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃមជ្ឈមណ្ឌលនេះថា មិនត្រឹមតែជាសមិទ្ធផលរូបវន្តនៃវិស្វកម្មទំនើបប៉ុណ្ណោះទេ ប៉ុន្តែគឺជា «ខួរក្បាលឌីជីថល» ដ៏មានសក្ដានុពលក្នុងការប្រមូលផ្ដុំ វិភាគ និងព្យាករណ៍ទិន្នន័យអាកាសធាតុប្រកបដោយភាពជាក់លាក់ខ្ពស់បំផុត។ ឯកឧត្តមបានបន្ថែមថា ការបំពាក់បច្ចេកវិទ្យាឌីជីថលចុងក្រោយនេះ នឹងក្លាយជា «ឆ្អឹងខ្នងយុទ្ធសាស្ត្រ» ក្នុងការគាំទ្រដល់ស្ថាប័នពាក់ព័ន្ធនានា រាប់ចាប់ពីវិស័យកសិកម្ម អាកាសចរណ៍ស៊ីវិល រហូតដល់វិស័យទេសចរណ៍ និងការគ្រប់គ្រងគ្រោះមហន្តរាយ។ អត្ថប្រយោជន៍ជាសារវន្តបំផុត គឺសមត្ថភាពក្នុងការផ្ដល់សញ្ញាព្រមានជាមុន ដើម្បីបង្កើនប្រសិទ្ធភាពនៃការកាត់បន្ថយហានិភ័យពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលជាបញ្ហាប្រឈមចម្បងក្នុងតំបន់ និងសកលលោក។
 
ទន្ទឹមនឹងនេះ​ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្ដល់អនុសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់ដល់ក្រុមហ៊ុនសាងសង់ និងក្រុមការងារបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ ដោយឈរលើបទដ្ឋានបច្ចេកទេស និងនិយាមដែលបានកំណត់ជាដាច់ខាត។ ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់លើការធានាសុវត្ថិភាពការដ្ឋាន និងការគ្រប់គ្រងផលប៉ះពាល់បរិស្ថានជុំវិញឱ្យបានល្អប្រសើរ ដើម្បីធានាថា សំណង់ដ៏មានសារៈសំខាន់នេះនឹងផ្ដល់អត្ថប្រយោជន៍ប្រកបដោយនិរន្តរភាព និងយូរអង្វែង៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> សម្តេច ម៉ែន សំអន ៖ការរួមចំណែកយ៉ាងសកម្មរបស់ស្រ្តីក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាព គឺជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយម ដែលជាខួរក្បាលឌីជីថលដ៏សំខាន់របស់កម្ពុជា


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំក្រុមការងារត្រីវិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១៥


>> កម្រងរូបភាពក្នុងពិធីអបអរសាទរ ទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» និងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃព្រហស្បត្តិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦


>> សម្តេច ម៉ែន សំអន ៖ការរួមចំណែកយ៉ាងសកម្មរបស់ស្រ្តីក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាព គឺជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង