• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យសកម្មភាពជីកស្តារដីព្រែក ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រៃវែង


ផុសថ្ងៃ: 14-01-2026 | អ្នកអាន: 80 |

Share


នាថ្ងៃពុធ ១១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម អមដំណើរដោយ លោក ឃុន សាខឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង អាជ្ញាធរមូលដ្ឋាន និងសហការី បានចុះពិនិត្យជាក់ស្តែងសកម្មកភាពជីកដីព្រែក ដែលមានសភាពគោករាក់ ដើម្បីពង្រីកលទ្ធភាពស្តុកទឹក បម្រើដល់ការស្រោចស្រព។
 
 
សូមជម្រាបថា ការងារស្តារកាយយកអាចម៌ដីព្រែក គឺមានទទឹង១៥ម៉ែត្រ ដីចំណីមាត់ព្រែក២០ម៉ែត្រ និងមានបណ្តោយ ប្រវែង៥គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំព្រៃឈ រ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ហើយអាចម៍ដីកាយបានត្រូវយកទៅចាក់បំពេញនៅកន្លែងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ៤៣ហិកតា។
 
ក្នុងឱកាសនោះ ឯកឧត្ងមរដ្ឋលេខាធិការ និងក្រុមការងារ ក៏បានចុះពិនិត្យការងារបង្កបង្កើនផលស្រូវប្រាំងដែលគិតមកដល់បច្ចុប្បន្ននេះអនុវត្តបាន ៦១,១%ស្មើនឹង ៩២៩២៧ហិកតា នៃផែនការ ១៥០០០០ហិកតា ក្នុងឆ្នាំ២០២៦។
 
ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់មន្ទីរធនធានទឹក និងឧតុនិយម អាជ្ញាធរមូលដ្ឋាន និងតំណាងសហគមន៍កសិករប្រើប្រាស់ទឹក ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាកសិករ គួរកុំបង្កបង្កើនផលស្រូវរដូវប្រាំងលើសផែនការ ជៀសវាងមានការខាតបង់៕
 
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យស្ថានីយបូមទឹកវ៉ៃគោជំហាន១ និងស្ថានីយបូមទឹកនៃប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យស្ថានភាពច្រាំងទន្លេមេគង្គបាក់ស្រុត ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យស្ថានីយបូមទឹកវ៉ៃគោជំហាន១ និងស្ថានីយបូមទឹកនៃប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម


>> ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពប្រព័ន្ធធារាសាស្ត្រ សម្រាប់ការងារជំពូក២១ ក្នុងភូមិសាស្ត្រខេត្តតាកែវ និងខេត្តកោះកុង


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យស្ថានភាពច្រាំងទន្លេមេគង្គបាក់ស្រុត ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង