• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ទំនប់ស្ទឹងក្រញ៉ូង ស្ថិតក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង


ផុសថ្ងៃ: 03-03-2026 | អ្នកអាន: 16 |

Share


នាថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមមន្ត្រីបច្ចេកទេស និងទីប្រឹក្សាជំនាញ ចុះពិនិត្យវឌ្ឍនភាពការងារនៅការដ្ឋានសាងសង់ទំនប់ស្ទឹងក្រញ៉ូង ដែលស្ថិតក្នុងភូមិសាស្ត្រស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
 
 
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា សំណង់ទំនប់ស្ទាក់ទឹកស្ទឹងក្រញ៉ូង គឺជាសមិទ្ធផលវិស្វកម្មដ៏ទំនើប និងមានវិសាលភាពធំធេង ដែលត្រូវបានសាងសង់ឡើងក្រោមយុទ្ធសាស្ត្រ "បម្រើឱ្យពហុបំណង"។ គម្រោងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ទាក់ និងស្តុកទឹកទុកសម្រាប់ផ្គត់ផ្គង់ដល់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចជាបម្រើដល់ការស្រោចស្រពផ្ទៃដីកសិកម្មក្នុងខេត្តបាត់ដំបងទាំងមូល និងបណ្តាស្រុកជុំវិញ។ លើសពីនេះ សំណង់នេះនឹងពង្រឹងសមត្ថភាពគ្រប់គ្រងធនធានទឹក ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះទឹកជំនន់ និងបញ្ចៀសបញ្ហាភាពរាំងស្ងួតដែលតែងតែកើតមានក្នុងតំបន់ឱ្យបានជាអតិបរមា។
 
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ក្រុមហ៊ុនសាងសង់ និងមន្ត្រីបច្ចេកទេស ឱ្យពង្រឹងគុណភាពសំណង់តាមបទដ្ឋានបច្ចេកទេស និងនិយាមដែលបានកំណត់។ ទន្ទឹមនឹងនេះ ឯកឧត្តមបានសង្កត់ធ្ងន់លើការធានាសុវត្ថិភាពការដ្ឋាន និងការគិតគូរពីផលប៉ះពាល់បរិស្ថាន ដែលជាអាទិភាពចម្បង ដើម្បីធានានិរន្តរភាពសំណង់ និងផ្តល់ផលប្រយោជន៍យូរអង្វែងជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣មីនា» លើកទី២៨ ឆ្នាំ២០២៦


>> ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំដំបូង ជាមួយក្រុមការងារគម្រោងនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) តាមប្រព័ន្ធវីដេអូ


>> អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលនេះជាទិវាមួយមានសារៈសំខាន់ ក្នុងការបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប បានបន្សល់ទុកពីបុព្វបុរស ដែលជាគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព បានលើកកម្ពស់មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន និងបានបំផុសឱ្យប្រជាពលរដ្ឋ ជាពិសេសបង្ហាញពីគុណវុឌ្ឍិ និងតួនាទីស្នូលដ៏សំខាន់របស់យុវជនដែលជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារលើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៍ចម្រុះរបស់សមាគមន៍ជនជាតិដើមភាគតិច ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ទំនប់ស្ទឹងក្រញ៉ូង ស្ថិតក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង


>> លោក សូុអុឹម មណីជោតិ ប្រធាននាយកដ្ឋាន ដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងអ្នកជំនាញអន្ដរជាតិចុះពិនិត្យ និងថែទាំស្ថានីយរ៉ាដាតេជោសែន

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង