• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម សុត រស្មី អញ្ជើញចុះពិនិត្យ វាយតម្លៃ និងប្រគល់-ទទួលការងារជំពូក ២១ ក្នុងភូមិសាស្ត្រខេត្តតាកែវ និងខេត្តត្បូងឃ្មុំ


ផុសថ្ងៃ: 26-02-2026 | អ្នកអាន: 13 |

Share


នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម (គ.ល) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង រួមមានតំណាងក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយនាយកដ្ឋានវិស្វកម្ម ចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាពលើការងារជំពូក ២១ ក្នុងភូមិសាស្ត្រខេត្តតាកែវ និងខេត្តត្បូងឃ្មុំ។
 
 
ក្នុងបេសកកម្មនោះ ឯកឧត្តមរដ្ឋលេខាធិការ និងមន្ត្រីជំនាញបានចុះពិនិត្យ និងវាយតម្លៃលើគម្រោងសំខាន់ៗចំនួន ២ រួមមាន៖ ទី១) ការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែន និងសំណង់សិល្បការ្យ ស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលសម្រេចបានលទ្ធផល ១០០% និងទី២)ការងារជួសជុលទំនប់អាងទឹកបឹងធំ និងសំណង់សិល្បការ្យ ស្ថិតក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្រោយបញ្ចប់ការធានាគុណភាពរយៈពេល ៦ខែ។
 
ជាលទ្ធផល ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារអន្តរក្រសួង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានវិស្វកម្ម ដែលបានខិតខំអនុវត្តការងារសាងសង់ និងជួសជុលប្រព័ន្ធធារាសាស្ត្រខាងលើឱ្យសម្រេចបានលទ្ធផលល្អប្រសើរ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងមានសោភ័ណភាពល្អ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា


>> ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលលើកទី៤ នៃគម្រោងរៀបចំស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារគម្រោង និងពង្រឹងការអនុវត្តការងាររបស់អង្គភាពគ្រប់គ្រងគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ


>> ឯកឧត្តម សុត រស្មី អញ្ជើញចុះពិនិត្យ វាយតម្លៃ និងប្រគល់-ទទួលការងារជំពូក ២១ ក្នុងភូមិសាស្ត្រខេត្តតាកែវ និងខេត្តត្បូងឃ្មុំ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង