• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៅភ្នំប្រសិទ្ធិ៍


ផុសថ្ងៃ: 28-03-2026 | អ្នកអាន: 49 |

Share


នាថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីបច្ចេកទេស ទីប្រឹក្សា និងក្រុមហ៊ុនម៉ៅការ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ ដែលស្ថិតនៅលើភ្នំប្រសិទ្ធិ៍ ក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។
 
 
នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់លើការអនុវត្តបទដ្ឋានវិស្វកម្មឱ្យបានហ្មត់ចត់ ដើម្បីធានាបាននូវចីរភាពនៃការប្រើប្រាស់យូរអង្វែង និងបញ្ចៀសរាល់ការរំខានពីការអភិវឌ្ឍសំណង់ខ្ពស់ៗនាពេលអនាគត។ បន្ថែមលើនេះ ឯកឧត្តមបានគូសបញ្ជាក់ថា ការធ្វើទំនើបកម្មស្ថានីយរ៉ាដានេះ នឹងដើរតួនាទីជាយុទ្ធសាស្ត្រក្នុងការបង្កើនសុក្រឹតភាពនៃការព្យាករស្ថានភាពធាតុអាកាស របបទឹកភ្លៀង និងការតាមដានបម្រែបម្រួលអាកាសធាតុ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ក្នុងពហុវិស័យឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
 
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ក្រុមការងារបច្ចេកទេស និងទីប្រឹក្សា ត្រូវសហការពិនិត្យរាល់ទិដ្ឋភាពបច្ចេកទេសឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាបាននូវសមិទ្ធផលជាតិប្រកបដោយប្រសិទ្ធភាព។ ដោយឡែក ចំពោះក្រុមហ៊ុនម៉ៅការ ត្រូវអនុវត្តការងារឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងនិយាមប្រតិបត្តិរបស់ ADB ដោយផ្ដោតលើសុវត្ថិភាព និងបរិស្ថាន ដើម្បីធានាគុណភាពសំណង់រឹងមាំ និងបញ្ចប់តាមកាលវិភាគដែលបានកំណត់។
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៅភ្នំប្រសិទ្ធិ៍


>> ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រលំហាច និងប្រព័ន្ធធារាសាស្ត្រអាចាង ក្នុងភូមិសាស្ដ្រខេត្តកំពង់ឆ្នាំង


>> ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យ និងតាមដានសកម្មភាពអាជីវកម្មបូមខ្សាច់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង


>> ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ អញ្ជើញ​ចុះពិនិត្យ​វឌ្ឍនភាពការងារសាងសង់គម្រោងអាងទឹកដងកាំបិត ក្នុងភូមិសាស្ដ្រ​ខេត្តកំពង់ធំ សម្រេចបានប្រមាណ ៩០%

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង