• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពបច្ចុប្បន្ន ក្រោយបញ្ចប់គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីរយៈពេល ៥ខែ នៅខេត្តបាត់ដំបង


ផុសថ្ងៃ: 03-04-2026 | អ្នកអាន: 11 |

Share


នាថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពបច្ចុប្បន្នក្រោយបញ្ចប់គម្រោងរយៈពេល ៥ខែ នៃគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងភូមិសាស្ត្រស្រុករុក្ខគិរី ខេត្តបាត់ដំបង។
 
 
​ក្នុងឱកាសនៃការចុះពិនិត្យនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានពិនិត្យយ៉ាងយកចិត្តទុកដាក់ និងបានផ្តល់អនុសាសន៍ណែនាំដល់តំណាងក្រុមហ៊ុនសាងសង់ ឱ្យរៀបចំអគារសហគមន៍ ម៉ាកែត តាំងពិព័រណ៍រូបថត និងដាំដើមឈើលម្អក្នុងបរិវេណអគារសហគមន៍។ ទន្ទឹមនឹងនេះ ឯកឧត្ដម ក៏បានណែនាំដល់មន្រ្តីតំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ឱ្យបន្តត្រួតពិនិត្យឧបករណ៍បរិក្ខារវាស់កម្ពស់ និងលំហូរទឹក ឱ្យបានត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួង ព្រមទាំងយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ ថែរក្សាអនាម័យ និងបរិស្ថានជុំវិញបរិវេណទំនប់ទឹកជាប្រចាំ ដើម្បីធានាបាននូវសោភ័ណភាពល្អប្រសើរ។
 
​សូមជម្រាបជូនថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ដែលបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីខែតុលា ឆ្នាំ២០២៥ ប្រើពេលសាងសង់ ៨៩ខែ គឺជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការធានាសន្តិសុខទឹក ផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយគ្រោះទឹកជំនន់។ ទំនប់នេះមានសមត្ថភាពស្តុកទឹកប្រមាណ ១៦៣,១ លានម៉ែត្រគូប និងអាចស្រោចស្រពផ្ទៃដីកសិកម្ម ៣៣ ០០០ ហិកតានៅរដូវវស្សា និង ៤ ៥០០ ហិកតានៅរដូវប្រាំង ដែលជួយលើកកម្ពស់ជីវភាពប្រជាកសិកររាប់ពាន់គ្រួសារក្នុងស្រុករុក្ខគិរី ស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ នៃខេត្តបាត់ដំបង។ ជាក់ស្តែង គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះ កម្ពស់ទឹកក្នុងទំនប់សម្រេចបាន ៧៨,០៥ ម៉ែត្រ ដែលស្មើនឹងបរិមាណទឹកប្រមាណ ៥៨,៧ លានម៉ែត្រគូប៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបពិភាក្សាការងារជាមួយប្រតិភូធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដឹកនាំដោយលោក Rajesh Yadav


>> ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមជំនាញការបច្ចេកទេសកូរ៉េ (KOMEC) លើដំណើរការដំឡើងឧបករណ៍ជលសាស្ត្រទំនើប CCTV+AI នៅខេត្តបាត់ដំបង


>> ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពបច្ចុប្បន្ន ក្រោយបញ្ចប់គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីរយៈពេល ៥ខែ នៅខេត្តបាត់ដំបង


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងជាក់ស្តែង ត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ស្ថិតក្នុងស្រុកបូរីជលសារ ខេត្តតាកែវ


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបពិភាក្សាការងារជាមួយប្រតិភូធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដឹកនាំដោយលោក Rajesh Yadav

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង