• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ផ្តល់អំណោយជូនកងទ័ពឈរជើងជួរមុខ ក្នុងទិសប្រាសាទតាក្របី ខេត្តឧត្តរមានជ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ


ផុសថ្ងៃ: 11-04-2024 | អ្នកអាន: 164 |

Share


ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ផ្តល់អំណោយជូនកងទ័ពឈរជើងជួរមុខ ក្នុងទិសប្រាសាទតាក្របី ខេត្តឧត្តរមានជ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
==============
នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព និងនាំយកអំណោយជាថវិកា និងសម្ភារៈជូនដល់កងទ័ពឈរជើងជួរមុខក្នុងទិសប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ និងលើកទឹកចិត្តដល់កងទ័ព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងខិតចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។
សូមជម្រាបថា ការចុះសួរសុខទុក្ខកងទ័ពនាពេលនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ព្រមទាំងអាជ្ញាធរថ្នាក់ក្រោមជាតិ និងយុទ្ធជននៃតំបន់ប្រតិបត្តិការទី៤ ទិសឧត្តរមានជ័យជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ តំណាងដ៏ខ្ពងខ្ពស់របស់ឯកឧត្តមរដ្ឋមន្ដ្រី ថោ ជេដ្ឋា បានយល់ព្រមតាមសំណើរបស់កងទ័ពជួរមុខផ្តល់ជូននូវស៊ីទែនទឹកចំណុះ៥០០០លីត្រ ចំនួន ១២គ្រឿងសម្រាប់ផ្គត់ផ្គង់តាមទីតាំងលេណដ្ឋាន ម៉ូទ័ររុញទឹកតាមចំនួនជាក់ស្តែង ម៉ាស៊ីនភ្លើងខ្នាតធំចំនួនពីរគ្រឿង និងសាងសង់លេណដ្ឋានដែលមានលក្ខណៈរឹងមាំតាមចំនួនជាក់ស្តែង។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមជូនដល់កងទ័ពជួរមុខទាំងអស់ និងបានបួងសួងសូមឱ្យទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី តាមជួយថែរក្សា អភិបាល និងប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល ដល់កងទ័ពឈរជើងតាមព្រំដែនទាំងអស់សមប្រកបតែសេចក្តីសុខគ្រប់ពេលវេលា មានសុខភាពល្អជៀសផុតពីជំងឺគ្រប់ប្រភេទ និងទទួលបានជ័យជំនះថ្មីធំៗ បន្ថែមទៀតជូនជាតិមាតុភូមិ និងប្រជាជន៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមវេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េលើកទី៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពង្រឹងភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងទឹកប្រកបដោយចីរភាព»


>> ឯកឧត្តម​ ចាន់ ស៊ីណាត​ រដ្ឋលេខាធិការ​ អញ្ជើញ​ដឹកនាំមន្ត្រី​បច្ចេកទេស​ ​ចុះពិនិត្យវឌ្ឍនភាព​គម្រោង​រំដោះ​ទឹក និង​ពង្វាងទឹក​ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ​


>> វីដេអូ៖ ក្រសួងធនធានទឹក និងឧតុនិយមរាយការណ៍ពីលទ្ធផលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់បងប្អូនប្រជាកសិករ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសឆ្នាំ២០២៤-២០២៥


>> លោក ផាង វី អញ្ជើញចុះពិនិត្យការងារថែទាំខួបប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក និងការងារថែទាំប្រចាំប្រព័ន្ធធារាសាស្រ្តវ៉ៃគោជំហាន១ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារនាំទឹកអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាកសិករប្រមាណ ៥ពាន់ហិកតា ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង