• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តមរដ្ឋមន្ត្រី​ ​ថោ ជេដ្ឋា ​​អញ្ជើញ​ចេញដំណើរ​ ដើម្បីបំពេញទស្សនកិច្ច​ទៅកាន់​​ប្រទេសបារាំង


ផុសថ្ងៃ: 13-04-2024 | អ្នកអាន: 104 |

Share


ឯកឧត្តមរដ្ឋមន្ត្រី​ ​ថោ ជេដ្ឋា ​​អញ្ជើញ​ចេញដំណើរ​ ដើម្បីបំពេញទស្សនកិច្ច​ទៅកាន់​​ប្រទេសបារាំង
=============
នៅល្ងាចថ្ងៃ​សៅរ៍ ៥កើត​ ខែចេត្រ​ ឆ្នាំ​ថោះ​ បញ្ចស័ក​ ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី​១៣​ ខែមេសា​ ឆ្នាំ​២០២៤​ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ បាន​ដឹកនាំគណៈប្រតិភូ​ក្រសួង​​ចាកចេញ​ពីរាជធានីភ្នំពេញ​ ដើម្បី​អញ្ជើញបំពេញ​ទស្សនកិច្ច​ទៅកាន់ប្រទេសបារាំង​។
សូមជម្រាបថា​ ដំណើរទស្សនកិច្ច​របស់ឯកឧត្តម​រដ្ឋមន្ត្រី​ និងគណៈប្រតិភូ​នាពេលនេះ ធ្វើឡើង​តបតាម​ការអញ្ជើញ​របស់ក្រុមហ៊ុនគ្រប់គ្រងទិន្នន័យ​​​ និងព្យាករណ៍អាកាសធាតុ Meteo France International និងក្រុមហ៊ុនផលិត Sterela Doppler Radar​។ ទស្សនកិច្ចនេះនឹ​ងប្រព្រឹត្ត​ទៅ​រយៈពេល​៥ថ្ងៃ ចាប់ពីថ្ងៃ​ទី​១៤ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុង Toulouse នៃសាធារណរដ្ឋបារាំង​។
គណៈប្រតិភូ​អមដំណើរ​ឯកឧត្តមរដ្ឋមន្ត្រី​ រួមមាន​ ឯកឧត្តម​ ជីវ​​ ស៊ុនហេង រដ្ឋលេខាធិការ និង​ជា​នាយក​ខុទ្ទកាល័យ​ ឯកឧត្តម​រដ្ឋលេខាធិការ ឯកឧត្តម​អគ្គនាយក លោក​អនុប្រធាននាយកដ្ឋាន​ លោក​ប្រធាន​​មន្ទីរ និងមន្ត្រីបច្ចេកទេស​​ក្រសួងធនធានទឹក និង​ឧតុនិយម​ សរុបចំនួន ១៤ រូប។
បើតាម​ឯកឧត្តម​រដ្ឋលេខាធិការនាយកខុទ្ទកាល័យបានឱ្យដឹងថា​ ក្នុងអំឡុងពេល​ទស្សន​កិច្ច​រយៈពេល​ ៥ថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈ​ប្រតិភូ​គ្រោងនឹង​អញ្ជើញ​ទៅកាន់​មជ្ឈមណ្ឌល​គ្រប់គ្រងទិន្ន​ន័យ និង ព្យាករណ៍អាកាសធាតុរបស់ប្រទេសបារាំង​ ​(Meteo-France) ក្នុងទីក្រុង Toulouse ដើម្បី​ស្វែង​យល់​ពី ប្រព័ន្ធគ្រប់គ្រងទិន្នន័យអាកាសធាតុ និងព្យាករណ៍អាកាសធាតុ ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យធនធានទឹក​ ព្រមទាំង​ស្វែងយល់ពីបច្ចេកវិទ្យា និងសម្ភារ​បរិក្ខារទំនើប និងបទដ្ឋាន​បច្ចេក​ទេស​ក្នុ​ងកិច្ច​ដំណើរការ និង គ្រប់គ្រងមជ្ឈមណ្ឌល។ ក្នុងឱកាសនោះ​ ​​គណៈប្រតិភូក្រសួងធនធានទឹក និង​ឧតុនិយម​​​នឹងជួបជាមួយ លោក​ ​Patric Benichou នាយកក្រុមហ៊ុន Meteo France International ផងដែរ។​
ឯកឧត្តម​រដ្ឋលេខាធិការ​បន្ថែមថា​ ​​​គណៈប្រតិភូដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី​​ក៏នឹងអញ្ជើញ​ទៅកាន់​ទីតាំង​ផលិត និងដំឡើងរ៉ាដា​​អាកាសធាតុ (Weather Doppler Radar) របស់ក្រុមហ៊ុន Sterela ដែល​ជា​ក្រុមហ៊ុនលំដាប់ពិភពលោក ដែល​មានការិយាល័យកណ្តាល និងទីតាំងផលិត និងដំឡើងDoppler Radar ក្នុងទីក្រុង Toulouse។
ឯកឧត្តម​រដ្ឋលេខាធិការ​បញ្ជាក់ថា​ ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសបារាំង គណៈប្រតិភូនឹង​ទទួល​បាន​នូវគំនិតថ្មីៗ​បន្ថែមទៀត​ ​​សម្រាប់ការអភិវឌ្ឍមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក(NWRMDC) ដែលបច្ចុប្បន្នការងារ​សាងសាង់អាគារមជ្ឈមណ្ឌលសម្រេចបាន៦០% និងគ្រោង​បញ្ចប់​ជាស្ថាពរ​នៅ បំណាច់ ឆ្នាំ២០២៤នេះ។
ទន្ទឹមនឹងនេះ​ ​ឯកឧត្តមរដ្ឋលេខាធិការ​​មានប្រសាសន៍ថា​ តាមរយៈទស្សនកិច្ចនេះ មន្ត្រីបច្ចេកទេស​គ្រប់​គ្រង​​​ទិន្នន័យធនធានទឹក និងព្យាករណ៍អាកាសធាតុនឹងអាចកំណត់បាននូវប្រភេទ លក្ខណៈ និង​បទដ្ឋាន​បច្ចេទេសសមស្របមួយ សម្រាប់​ការងារ​ដំឡើងស្ថានីយរ៉ាដាអាកាសធាតុ​តេជោ​សែន​ទី២ ដែល​គ្រោង​​នឹងសាងសង់ក្នុងពេលដ៏ខ្លីខាងមុខ​ដោយក្រសួងធនធានទឹក និងឧតុនិយម ក្នុងតំបន់​អាកាសយានដ្ឋាន​​អន្តរជាតិ​តេជោក្រុងតាខ្មៅ​៕​

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្ដមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមក្នុងព្រះរាជពិធីពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា


>> ឯកឧត្ដមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការវិថីតេជោសន្តិភាព ឆ្នេរអង្កោល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតីនាយករដ្ឋមន្ត្រី


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ ​អញ្ជើញ​​ដឹកនាំការចុះសិក្សាពិនិត្យទីតាំងសហគមន៍គោលដៅសម្រាប់អនុវត្តអន្តរាគមន៍ត្រីវិស័យ កសិកម្ម-ទឹក-ជនបទ


>> ឯកឧត្ដមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូក្រសួងចូលរួមព្រះរាជពិធីប្រទានភ្លើងជ័យ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ


>> លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ​ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់​មុខតំណែងថ្មី​ជា​ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ​

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង