• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យនិងព្យាករណ៍អាកាសធាតុប្រទេសបារាំង


ផុសថ្ងៃ: 18-04-2024 | អ្នកអាន: 16 |

Share


ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យនិងព្យាករណ៍អាកាសធាតុប្រទេសបារាំង
==============
ក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋបារាំងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យនិងព្យាករណ៍អាកាសធាតុរបស់ប្រទេសបារាំង ក្នុងទីក្រុង Toulouse ដើម្បីស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងទិន្នន័យអាកាសធាតុនិងព្យាករណ៍អាកាសធាតុ ប្រព័ន្ធគ្រប់គ្រងទិន្នន័យធនធានទឹក និងស្វែងយល់​ពី​បច្ចេកវិទ្យា សម្ភារបរិក្ខារទំនើប និងបទដ្ឋានបច្ចេកទេសក្នុងកិច្ចដំណើរការ និងគ្រប់គ្រងមជ្ឈមណ្ឌល។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក៏បានទៅទស្សនកិច្ចទីតាំងផលិត និងដំឡើងរ៉ាដាអាកាសធាតុរបស់ក្រុមហ៊ុន Sterela ផងដែរ។
សូមជម្រាបថា ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីលោក Robert Bousquet ប្រធានក្រុមហ៊ុន Sterela Doppler Radar លោក Patric Benichou ប្រធានទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង និងលោក Jean-Marie ប្រធានទីភ្នាក់ងារឧតុនិយមនៃសាធារណរដ្ឋបារាំង។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភាគីបារាំងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមានយុទ្ធសាស្ត្រច្បាស់លាស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ព័ត៌មាន និងការគ្រប់គ្រងទិន្នន័យធនធានទឹកដែលជាឆ្អឹងខ្នងនៃការវិនិយោគដោយចីរភាព និងភាពធន់នឹងអាកាសធាតុ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ឈានឆ្ពោះទៅការពារ និងកាត់បន្ថយការខូចខាតដល់ផលិតកម្មកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធជនបទ និងអាយុជីវិតមនុស្សសត្វ ដែលអាចកើតមានឡើងពីគ្រោះមហន្តរាយធម្មជាតិ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបភាគីបារាំងពីគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយមដែលកំពុងអភិវឌ្ឍមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក(NWRMDC) ក្រោមការគាំទ្រយ៉ាងខ្លាំងពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងធនាគារវិនិយោគអឺរ៉ុប(EIB) ដែលមកទល់ពេលនេះការងារសាងសង់អគារមជ្ឈមណ្ឌលកម្ពស់៥ជាន់សម្រេចបាន៦០% និងគ្រោងបញ្ចប់ជាស្ថាពរនៅដំណាច់ឆ្នាំ២០២៤នេះ។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា គណៈប្រតិភូកម្ពុជាទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីបន្ថែមយ៉ាងច្រើនពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង ដើម្បីជាទុនឈានទៅបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យជលសាស្រ្ត-ឧតុនិយម ជាពិសេសបានដឹងច្បាស់អំពីតម្រូវការចាំបាច់ ដើម្បីឱ្យមជ្ឈមណ្ឌលផ្ទុកទិន្នន័យអាចដំណើរការដោយរលូន និងមានប្រសិទ្ធភាព។ ជាមួយគ្នានេះនឹងអាចប្រើប្រាស់ទិន្នន័យពីការព្យាករសម្រាប់អន្តរវិស័យដូចជា អាកាសចរណ៍ នាវាចរណ៍ យោធា និងការកាត់បន្ថយបាននូវគ្រោះមហន្តរាយធម្មជាតិមានគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះជាដើម តាមរយៈប្រព័ន្ធប្រកាសអាសន្ន និងការជូនដំណឹងជាមុន។
គួរបញ្ជាក់ថា ក្រុមហ៊ុន Sterela Doppler Radar ជាក្រុមហ៊ុនធំមួយដែលធ្វើការពាក់ព័ន្ធនឹងសេវាកម្មឧតុនិយម ក្នុងនោះរួមមានការផលិតស្ថានីយឧតុនិយមស្វ័យប្រវត្តិ ការដំឡើងស្ថានីយ និងការងារថែទាំស្ថានីយ។ ដោយឡែក ទីភ្នាក់ងារឧតុនិយមបារាំងអន្តរជាតិ និងទីភ្នាក់ងារឧតុនិយមបារាំងជាទីភ្នាក់ងារមានជំនាញឈានមុខគេបង្អស់ក្នុងពិភពលោកលើការផ្តល់សេវាកម្ម និងបណ្តុះបណ្តាលអ្នកជំនាញលើវិស័យឧតុនិយម-ជលសាស្រ្ត។

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ជួបប្រជុំលក្ខណៈចង្អៀតជាមួយថ្នាក់ដឹកនាំក្រសួងចំនួនពីរស្តីពីកិច្ចសហប្រតិបត្តិការនិងអន្តរាគមន៍លើបញ្ហាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ


>> ឯកឧត្តម ថោ ជេដ្ឋា និងលោកជំទាវ បរិច្ចាគថវិកា ២ម៉ឺនដុល្លារក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤


>> ឯកឧត្តម ពេជ្រ វាសនា អញ្ជើញបើកកិច្ចប្រជុំគណៈកម្មការសម្របសម្រួលលើកទី២ របស់គម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនៅកម្ពុជា


>> ក្រុមការងារបច្ចេកទេសគម្រោងពង្វាងទឹកចេញពីរាជធានីភ្នំពេញ របស់ក្រសួងធនធានទឹក និងឧតុនិយម ជួបប្រជុំជាមួយក្រុមការងារព័ត៌មាននិងបណ្ដាញសង្គមសម្ដេចធិបតី ពិភាក្សាពីការផលិតវីដេអូបទយកការណ៍


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា សហប្រធានTWG-AW ដឹកនាំទស្សនកិច្ចសិក្សាលើកទី២ របស់អនុក្រុមការងារបច្ចេកទេស នៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង