• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម បណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីចក្ខុវិស័យទឹកនៅកម្ពុជា


ផុសថ្ងៃ: 18-04-2024 | អ្នកអាន: 22 |

Share


ឯកឧត្តម បណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីចក្ខុវិស័យទឹកនៅកម្ពុជា
=============
រាជធានីភ្នំពេញ, ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីចក្ខុវិស័យទឹកនៅកម្ពុជា ក្រោមប្រធានបទ «ការផ្តល់យោបល់អំពីចក្ខុវិស័យទឹកថ្នាក់ជាតិ សម្រាប់និរន្តរភាព និងវិបុលភាពរួមរវាងកម្ពុជា និងក្រុមប្រឹក្សាទឹកអាស៊ី ក្នុងយុគសម័យនៃវិបត្តិអាកាសធាតុ»។
សូមជម្រាបថា សិក្ខាសាលាដែលរៀបចំឡើងដោយរដ្ឋសភាកម្ពុជា ក្រុមប្រឹក្សាទឹកអាស៊ី និងវិទ្យាស្ថានចក្ខុវិស័យអាស៊ីនាពេលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានអ្នកចូលរួមមកពីក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងភាគីកូរ៉េ។
ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ឱ្យដឹងថា ការរៀបចំសិក្ខាសាលានេះឡើងគឺក្នុងគោលបំណងបង្កើតរបៀបវារៈអភិវឌ្ឍន៍វិស័យទឹកសម្រាប់កម្ពុជាដែលជាប្រទេសសហប្រតិបត្តិការដ៏សំខាន់របស់កូរ៉េ កំណត់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងតភ្ជាប់បង្កើតគម្រោងអភិវឌ្ឍន៍លើវិស័យទឹកនៅកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបន្តឱ្យដឹងថា តាមរយៈសិក្ខាសាលានេះ កម្ពុជានិងភាគីកូរ៉េ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍អំពីស្ថានភាពជាក់ស្តែង និងចក្ខុវិស័យនៃវិស័យធនធានទឹកនៅកម្ពុជានិងកូរ៉េ ហើយក៏នឹងឈ្វេងយល់បន្ថែមអំពីបញ្ហាប្រឈមនិងកាលានុវត្តភាព ដើម្បីជំរុញការអនុវត្តគម្រោងពាក់ព័ន្ធនឹងវិស័យទឹកទៅតាមស្ថានភាពតម្រូវការជាក់ស្តែង។
ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា លទ្ធផលនៃសិក្ខាសាលានឹងក្លាយជាធាតុចូលសម្រាប់កិច្ចប្រជុំនៃ AAWC នៅក្នុងឱកាសនៃវេទិកាទឹកពិភពលោកលើកទី១០ នៅប្រទេសឥណ្ឌូនេស៊ី នាខែឧសភា ឆ្នាំ២០២៤ និងក្នុងឱកាសនៃសប្តាហ៍ទឹកពិភពលោកលើកទី៣ នៅប្រទេសចិន នាខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ៕

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ជួបប្រជុំលក្ខណៈចង្អៀតជាមួយថ្នាក់ដឹកនាំក្រសួងចំនួនពីរស្តីពីកិច្ចសហប្រតិបត្តិការនិងអន្តរាគមន៍លើបញ្ហាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ


>> ឯកឧត្តម ថោ ជេដ្ឋា និងលោកជំទាវ បរិច្ចាគថវិកា ២ម៉ឺនដុល្លារក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤


>> ឯកឧត្តម ពេជ្រ វាសនា អញ្ជើញបើកកិច្ចប្រជុំគណៈកម្មការសម្របសម្រួលលើកទី២ របស់គម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនៅកម្ពុជា


>> ក្រុមការងារបច្ចេកទេសគម្រោងពង្វាងទឹកចេញពីរាជធានីភ្នំពេញ របស់ក្រសួងធនធានទឹក និងឧតុនិយម ជួបប្រជុំជាមួយក្រុមការងារព័ត៌មាននិងបណ្ដាញសង្គមសម្ដេចធិបតី ពិភាក្សាពីការផលិតវីដេអូបទយកការណ៍


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា សហប្រធានTWG-AW ដឹកនាំទស្សនកិច្ចសិក្សាលើកទី២ របស់អនុក្រុមការងារបច្ចេកទេស នៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង