• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ អញ្ជើញចុះពិនិត្យស្ថានភាពអាងទឹក​​បត់រកា​ និង​ទីតាំង​ដែលត្រូវស្តារបន្ទាន់​ ស្ថិត​ក្នុងភូមិសាស្ត្រ​​ស្រុកសំរោង​ ខេត្តតាកែវ​


ផុសថ្ងៃ: 21-04-2024 | អ្នកអាន: 20 |

Share


ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ អញ្ជើញចុះពិនិត្យស្ថានភាពអាងទឹក​​បត់រកា​ និង​ទីតាំង​ដែលត្រូវស្តារបន្ទាន់​ ស្ថិត​ក្នុងភូមិសាស្ត្រ​​ស្រុកសំរោង​ ខេត្តតាកែវ​
===============
នៅរសៀលថ្ងៃអាទិត្យ​ ១៣កើត​ ខែចេត្រ​ ឆ្នាំ​រោង​ ឆស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី២១​ ខែ​មេសា ឆ្នាំ​២០២៤​ នេះ​ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង​ឧតុនិយម​​ អមដំណើរដោយ​ឯកឧត្តម​ថ្នាក់ដឹកនាំ​ មន្ត្រីបច្ចេកទេស​ក្រសួង​ និង​មន្ទីរ​ រួមជាមួយឯកឧត្តម អ៊ូច ភា​ អភិបាល​នៃគណៈ​អភិបាលខេត្តតាកែវ​ និង​​អាជ្ញាធរមូលដ្ឋាន​ ​បានអញ្ជើញ​ចុះពិនិត្យ​ដោយ​ផ្ទាល់ស្ថានភាពអាងទឹក​បត់រកា​ និង​ទីតាំងដែលត្រូវ​ស្តារ​ជាបន្ទាន់​​ ដើម្បី​ដោះស្រាយបញ្ហាប្រឈម​ខ្វះទឹក​ធ្ងន់ធ្ងរ​​នៅបណ្តាឆ្នាំខាងមុខ​ ដោយ​អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់​របស់សម្តេច​តេជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​។
សូមជម្រាបថា​ អាងទឹក​បត់រកា ស្ថិតនៅក្នុងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មាន​​ទំនប់ប្រវែង ៨៤៣​ម៉ែត្រ សំណង់ទ្វារទឹកចំនួន ២កន្លែង ដែលមានប្រភពទឹកមកពី​ទន្លេបាសាក់ និងទឹកភ្លៀង មានផ្ទៃ​អាង​ទំហំ ១៨៦ហិកតា អាចស្តុកទឹកបាន ៣​ ៤០០​ ០០០ ម៉ែត្រគូប មានលទ្ធភាព​ស្រោចស្រពលើផ្ទៃ​ដី​ស្រូវ​វស្សា​ចំនួន ២៦៨​ហិកតា និងស្រោចស្រពផ្ទៃ​ដីស្រូវប្រាំងចំនួន ២៣៨ហិកតា។
ឯកឧត្តម​រដ្ឋមន្ត្រី​បានមានប្រសាសន៍ឱ្យដឹង​ថា​ តាមការពិនិត្យជាក់ស្តែងលើការប្រើប្រាស់ទឹក​អាងកន្លង​មក​ទឹកសម្រាប់ស្រោចស្រពស្រូវរដូវវស្សា និងស្រូវរដូវប្រាំងមិនមានការខ្វះខាតនោះ​ទេ​ គឺមានការខ្វះខាត​ទឹក​សម្រាប់​តែ​ផលិតទឹកស្អាតផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ នៅចន្លោះខែមីនា ដល់ខែមិថុនា ដោយសារ​អាង​គោករាក់ និង​តម្រូវការទឹកប្រើប្រាស់​មានការកើនឡើង​ពីមួយថ្ងៃទៅមួយថ្ងៃ​។
ជាមួយគ្នានេះ​ ឯកឧត្តម​រដ្ឋមន្ត្រីបានបន្ត​​ឱ្យដឹងថា​ ចាប់តាំងពី​ឆ្នាំ​២០១២ មក​ដល់​​បច្ចុប្បន្ន​ ស្ថានីយ​ផលិត​ទឹក​ស្អាត​​បត់រកា​​ បានបូម​ទឹក​អាងបត់​រកា​ក្នុង១ថ្ងៃប្រមាណ​ ៤០០០​​ម៉ែត្រ​គូប ដើម្បីផលិតទឹកស្អាតផ្គត់ផ្គង់​ជូនប្រជាពលរដ្ឋចំនួន ៦៩៣៩គ្រួសារ ដែលកំពុងរស់នៅ​តាមភូមិ​ចំនួន៥៧​ នៃឃុំចំនួន​​៥​ ក្នុងស្រុក​សំរោង ខេត្តតាកែវ។
​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ឯកភាព​លើការស្នើសុំរបស់​តំណាងស្ថានីយផលិតទឹក​ស្អាត​ ក្នុង​ការ​​​​​ស្តារ​អាងទឹក​បត់​រកា​ចំនួន​៥ហិកតា​​ ដើម្បីរក្សាទឹកសម្រាប់ផលិតទឹកស្អាតផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅ​រដូវ​ប្រាំង​​។ ទន្ទឹមនឹង​នោះ​ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា​ ស្ថានីយ​ផលិតទឹកស្អាត​បត់រកា​ត្រូវ​ទទួលបន្ទុក​ស្តារ​អាងទឹកបត់រកា​​ គិត​ចាប់​ពីពេលនេះ​ក្នុងទំហំ៥ហិកតារយៈពេល២ឆ្នាំ ហើយមន្ទីរធនធានទឹក និង​ឧតុនិយម​​ខេត្តតាកែវ​ និង​ក្រុម​ការងារ​ក្រសួងមានតួនាទី​ត្រួតពិនិត្យលក្ខណៈបច្ចេកទេស​នៃការស្តារឱ្យ​បានត្រឹមត្រូវ​តាមបទដ្ឋានដែល​មាន​ស្រាប់​ ដើម្បី​ជៀសវាងការអនុវត្តខុសពីបច្ចេកទេស​។
គួរបញ្ជាក់ថា​ ជាដំណោះស្រាយបន្ទាន់​ ​អាជ្ញាធររួមជាមួយស្ថានីយ​ផលិតទឹកស្អាតបត់រកា​​បាន​​យក​ទឹក​ពី​ស្រះ​​​ឯកជន​មួយ​កន្លែងនៅ​ក្បែរស្ថានីយ​ ដើម្បីយកទឹក​ទៅផ្គត់ផ្គង់​ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ ហើយ​ក្នុង​ពេលជាមួយគ្នានេះ​​ គ្រឿងចក្រ​ក៏បានបញ្ជូន​ទៅ​ដល់ទីតាំង​​ស្តារ​ផ្ទៃអាងផង​ដែរ។
អាជ្ញាធរពាក់ព័ន្ធ​​​​និង​​ប្រជាពលរដ្ឋ បានសម្តែងនូវក្តីរីករាយនិង​សូមគោរពថ្លែងអំណរគុណ សម្តេច​អគ្គ​មហា​​សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា ដែលតែងតែ​យកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និង​បានអន្តរាគមន៍​ទាន់​ពេលវេលា៕​
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ជួបប្រជុំលក្ខណៈចង្អៀតជាមួយថ្នាក់ដឹកនាំក្រសួងចំនួនពីរស្តីពីកិច្ចសហប្រតិបត្តិការនិងអន្តរាគមន៍លើបញ្ហាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ


>> ឯកឧត្តម ថោ ជេដ្ឋា និងលោកជំទាវ បរិច្ចាគថវិកា ២ម៉ឺនដុល្លារក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤


>> ឯកឧត្តម ពេជ្រ វាសនា អញ្ជើញបើកកិច្ចប្រជុំគណៈកម្មការសម្របសម្រួលលើកទី២ របស់គម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនៅកម្ពុជា


>> ក្រុមការងារបច្ចេកទេសគម្រោងពង្វាងទឹកចេញពីរាជធានីភ្នំពេញ របស់ក្រសួងធនធានទឹក និងឧតុនិយម ជួបប្រជុំជាមួយក្រុមការងារព័ត៌មាននិងបណ្ដាញសង្គមសម្ដេចធិបតី ពិភាក្សាពីការផលិតវីដេអូបទយកការណ៍


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា សហប្រធានTWG-AW ដឹកនាំទស្សនកិច្ចសិក្សាលើកទី២ របស់អនុក្រុមការងារបច្ចេកទេស នៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង