• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោក ផាង វី ដឹកនាំមន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយមចុះពិនិត្យវឌ្ឍនភាពគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើង ក្នុងខេត្តកំពង់ស្ពឺ


ផុសថ្ងៃ: 23-04-2024 | អ្នកអាន: 25 |

Share


លោក ផាង វី ដឹកនាំមន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយមចុះពិនិត្យវឌ្ឍនភាពគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើង ក្នុងខេត្តកំពង់ស្ពឺ
===============
នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺចុះពិនិត្យវឌ្ឍនភាពការងារថែទាំខួបនៃប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើង ក្នុងសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សូមជម្រាបថា ប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើងមានប្រភពទឹកមកពីស្ទឹងព្រែកត្នោត និងអាងទឹកចាន់ថ្នាល ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវរដូវវស្សាចំនួន ២៤៦៣ហិកតា ស្រូវប្រាំងចំនួន ២៧៥ហិកតា និងដំណាំរួមផ្សំចំនួន ៣០ហិកតា។
បើតាមលោកប្រធាននាយកដ្ឋានបានឱ្យដឹងថា គិតមកដល់ពេលនេះ វឌ្ឍនភាពនៃគម្រោងថែទាំខួបនៃប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើងសម្រេចបានដូចតទៅ៖ ទី១)ការងារជួសជុលខ្នងនិងជើងទេរប្រឡាយមេប្រវែង ១៤ ៥០០ម៉ែត្រ សម្រេចបាន៥០% ទី២)ការងារជួសជុលសំណង់សិល្បការចំនួន ២៧កន្លែង សម្រេចបាន១០% និងទី៣) ការងារសាងសង់សំណង់ថ្មីចំនួន ៣កន្លែង សម្រេចបាន៣៥%។
ក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មបានថ្លែងនូវការកោតសរសើរដល់ក្រុមការងារសាងសង់ចំពោះលទ្ធផលដែលសម្រេចបាន និងបានណែនាំដល់ក្រុមការងារឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេស និងគុណភាព ធ្វើយ៉ាងណាសំណង់ឱ្យមានភាពរឹងមាំល្អ ជាប្រយោជន៍ក្នុងការប្រើប្រាស់បានយូរអង្វែង។
គួរបញ្ជាក់ថា នាយកដ្ឋានធារាសាស្ត្រកសិកម្ម បាននិងកំពុងអនុវត្តគម្រោងថែទាំខួបនៃប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើង ដែលស្ថិតនៅសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លើទំហំការងារដូចជា៖ ទី១) ជួសជុលប្រឡាយមេចំនួន ១ខ្សែ ប្រវែង ១៤ ៥០០ម៉ែត្រ លើ ២៤ ០០០ម៉ែត្រ ទី២)ជួសជុលសំណង់សិល្បការចំនួន ២៧កន្លែង ក្នុងនោះជួសជុលសំណង់បង្ហៀរចំនួន ២កន្លែង ប្រវែង ២៥ម៉ែត្រ និងជួសជុលសំណង់សិល្បការចំនួន ២៥កន្លែង និងទី៣) សាងសង់សំណង់សិល្បការថ្មីចំនួន ៣កន្លែង៕

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យបច្ចេកទេសករណីចាក់ថ្មច្រាំងទន្លេ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា បន្តចុះទស្សនកិច្ចសិក្សាលើកទី២ របស់អនុក្រុមការងារបច្ចេកទេស នៅខេត្តកំពង់ធំ និងខេត្តសៀមរាប


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ជួបប្រជុំលក្ខណៈចង្អៀតជាមួយថ្នាក់ដឹកនាំក្រសួងចំនួនពីរស្តីពីកិច្ចសហប្រតិបត្តិការនិងអន្តរាគមន៍លើបញ្ហាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ


>> ឯកឧត្តម ថោ ជេដ្ឋា និងលោកជំទាវ បរិច្ចាគថវិកា ២ម៉ឺនដុល្លារក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤


>> ឯកឧត្តម ពេជ្រ វាសនា អញ្ជើញបើកកិច្ចប្រជុំគណៈកម្មការសម្របសម្រួលលើកទី២ របស់គម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនៅកម្ពុជា

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង