• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

មន្ត្រីជំនាញជលសាស្ត្រ​ក្រសួងធនធានទឹក និងឧតុនិយម ចុះអនុវត្តការងារ​ថែទាំស្ថានីយជលសាស្ត្រ ក្នុងភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ


ផុសថ្ងៃ: 11-10-2024 | អ្នកអាន: 281 |

Share


មន្ត្រីជំនាញជលសាស្ត្រ​ក្រសួងធនធានទឹក និងឧតុនិយម ចុះអនុវត្តការងារ​ថែទាំស្ថានីយជលសាស្ត្រ ក្នុងភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ
==========
នៅ​ថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ​ ក្រុមមន្ត្រីជំនាញរបស់នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះអនុវត្តការងារ​ថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ ក្នុងភូមិសាស្ត្រក្រុងច្បារមន ស្រុកថ្ពង​ ស្រុកឱរ៉ាល់ និង​ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ។​
ក្នុងឱកាសនោះ​ ក្រុមការងារ​ជលសាស្ត្រ​បានធ្វើការសិក្សាវាស់ធារទឹក​នៅទីតាំងស្ថានីយធ្នោះលួង ដែលស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងបានបន្តចុះពិនិត្យថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ៥ផ្សេងទៀត​ដូចជា​៖
ទី១-ស្ថានីយក្រាំងពន្លៃ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
ទី២-ស្ថានីយកន្ទួត ស្ថិតក្នុងភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
ទី៣-ស្ថានីយតាសាល ស្ថិតក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
ទី៤-ស្ថានីយឃ្លៀច ស្ថិតក្នុងភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
ទី​៥-ស្ថានីយពាមឃ្លៃ ស្ថិតក្នុងភូមិពាមឃ្លៃ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ជាមួយគ្នានេះដែរ​ ក្នុងពេលចុះអនុវត្តការងារ​ថែទាំស្ថានីយជលសាស្ត្រស្វ័យប្រវត្តិ ក្រុមការងារក៏បានធ្វើការផ្លាស់ប្ដូរស៊ីមកាតស្ថានីយដែលមានការរអាក់រអួលក្នុងការបញ្ជូនទិន្នន័យ ត្រួតពិនិត្យទិន្នន័យវាស់ដោយឧបករណ៍វាស់កម្ពស់ទឹក និងតម្រងទឹកភ្លៀង ព្រមទាំងកាប់មែកឈើ​​ក្បែរស្ថានីយ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោងស្ដង់ដាជាតិប្រព័ន្ធធារាសាស្ត្រ


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំប្រតិភូបេសកកម្មធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) និងបណ្តាដៃគូអភិវឌ្ឍន៍ ចុះត្រួតពិនិត្យទីតាំងជាក់ស្តែងនៃគម្រោងស្តារប្រព័ន្ធធារាសាស្ត្រក្រពើទ្រោម ក្នុងខេត្តកំពង់ស្ពឺ


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមពិធីបើកកម្មវិធី«មនសិការពលរដ្ឋល្អ»ដល់យុវជនតាមគ្រឹះស្ថានសិក្សាឆ្នាំ២០២៦


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញបន្ដដឹកនាំកិច្ចប្រជុំស្ដីពីការងារបច្ចេកទេសអនុវត្តន៍គម្រោងប្រព័ន្ធធារាសាស្ត្របន្ស៊ាំនឹងអាកាសធាតុ និងនិរន្តរភាពកសិកម្ម ប្រកបដោយភាពធន់(CAISAR)


>> ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមបរិច្ចាគឈាម ដើម្បីជាកម្លាំងចិត្ត ជួយដល់វីរកងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង