• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា ចុះពិនិត្យស្ថានភាពទឹក និងត្រួតពិនិត្យប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តកំពង់ធំ


ផុសថ្ងៃ: 12-09-2023 | អ្នកអាន: 1592 |

Share


នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ ប្រធានមន្ទីរ និងមន្ត្រីជំនាញ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹក និងជួបជាមួយសហគមន៍កសិករប្រើប្រាស់ទឹក នៅប្រព័ន្ធធារាសាស្ត្រម្កាក់ដែលស្ថិតក្នុងស្រុកជីក្រែង #ខេត្តសៀមរាប
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុកជីក្រែង និងលោកស្រីមេឃុំ បន្ទាប់ពីបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចំនួន ៣៥នាក់ មកពីសហគមន៍កសិករប្រើប្រាស់ទឹកចំនួនបី រួមមានសហគមន៍ម្កាក់ សហគមន៍តំបន់១ និង សហគមន៍តំបន់២ រួចមក ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារក៏បានចុះត្រួតពិនិត្យមើលឧបករណ៍បញ្ជាបិទបើកទឹកទំនប់ម្កាក់ និងពិនិត្យមើលពីសក្តានុពលផ្ទៃអាងស្តុកទឹក និងប្រព័ន្ធប្រឡាយសម្រាប់បង្ហូរទឹកស្រោចស្រព។
សូមជម្រាបថា ប្រព័ន្ធធារាសាស្ត្រម្កាក់ត្រូវបានយកចិត្តទុកដាក់ថែទាំ និងជួសជុលឡើងវិញជាបន្តបន្ទាប់ ពីសំណាក់សហគមន៍ មន្ទីរ និងក្រសួងធនធានទឹក និងឧតុនិយម។ ដោយមានប្រភពទឹកហូរចូលមកពីស្ទឹងជីក្រែងនៅប៉ែកខាងលើមកប៉ែកខាងក្រោមទន្លេសាប ប្រព័ន្ធធារាសាស្រ្តម្កាក់ ដែលបានកសាងតាំងពីឆ្នាំ១៩៧៣ ស្ថិតនៅភូមិម្កាក់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាបមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវរដូវវស្សាបានចំនួន ២៥ ០០០ហិកតា ស្រូវប្រាំងបានចំនួន ៨០០០ហិកតា និងដំណាំរួមផ្សំចំនួន ១០០០ហិកតា ក្នុងនោះកសិករដែលទទួលផលពីប្រព័ន្ធធារាសាស្ត្រនេះមានចំនួន ២០០៦១គ្រួសារ។
ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យបន្តពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹកដែលមានស្រាប់ និងសំណូមពរដល់សហគមន៍កសិករប្រើប្រាស់ទឹកទាំងអស់ឱ្យបន្តជួយថែរក្សាសមិទ្ធផលដែលមានស្រាប់ ដើម្បីអាចប្រើប្រាស់បានយូរអង្វែងតទៅមុខទៀត។
នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្តចុះពិនិត្យស្ថានភាពទឹក និងត្រួតពិនិត្យប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ដែលស្ថិតក្នុងស្រុកសន្ទុក #ខេត្តកំពង់ធំ ផងដែរ។
គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ដែលស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ បានកសាងឡើងតាំងពីសម័យប៉ុលពត និងអាចរក្សាទឹកបាន ២៥លានម៉ែត្រគូប ហើយមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា បានចំនួន ៨៣៦០ហិកតា និងស្រូវប្រាំងចំនួន ២១៥០ហិកតា។ ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង មានពីរផ្នែកគឺ ផ្នែកអាងទឹកស្ថិតនៅក្នុងភូមិក្បាលបីឃុំទីពោ និងផ្នែកប្រព័ន្ធប្រឡាយស្ថិតនៅក្នុងឃុំចំនួន៤ គឺឃុំទីពោ ឃុំតាំងក្រសាំង ឃុំច្រប់ និងឃុំកកោះ៕

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារគម្រោងជួសជុលប្រព័ន្ធធារាសាស្ត្រអូរអត ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពបូមខ្សាច់ នៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ខេត្តកណ្តាល


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត សម្រាប់សហគមន៍កសិកម្មទំនើប ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ សម្រេចបានប្រមាណ ៨០%


>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារគម្រោងជួសជុលនិងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រកង្ហត ប្រឡាយមេទី២ ប្លុក E ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង


>> ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោង PROGREEN

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង