• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម សុត រស្មី រ បានចុះពិនិត្យជាក់ស្តែងស្ថានភាពកម្ពស់ទឹកស្ថិតនៅក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង


ផុសថ្ងៃ: 06-09-2023 | អ្នកអាន: 1566 |

Share


 
 
នៅថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមប្រចាំខេត្តក្រចេះ និងខេត្តស្ទឹងត្រែង អមដំណើរដោយឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោកប្រធានមន្ទីរ និងសហការី បានចុះពិនិត្យជាក់ស្តែងស្ថានភាពកម្ពស់ទឹកស្ថិតនៅក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង។
 
ក្នុងដំណើរចុះពិនិត្យស្ថានភាពជាក់ស្តែង ឯកឧត្តមរដ្ឋលេខាធិការ អមដំណើរដោយ អនុរដ្ឋលេខាធិការ និងលោកប្រធានមន្ទីរខេត្ត បានចុះពិនិត្យស្ថានភាពទឹកនៅទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅខេត្តស្ទឹងត្រែង។
 
យោងតាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរបានបញ្ជាក់ថា កម្ពស់ទឹកនៅទំនប់វារីអគ្គិសនីសេសានក្រោម២ មានកម្ពស់ ៧៥,២៦ម៉ែត្រ ធៀបនឹងនីវូទឹកសមុទ្រដែលបង្ហាញឱ្យឃើញថា ហាក់បីដូចជាខ្ពស់បន្តិចមែន ប៉ុន្តែពុំបានបង្កឱ្យបរិមាណទឹកនៅទន្លេសេសានផ្នែកខាងក្រោមជួបនូវបញ្ហាខុសធម្មតាឡើយ។
លោកប្រធានមន្ទីរបានមានប្រសាសន៍បន្ថែមទៀតថា គិតមកត្រឹមថ្ងៃនេះ នៅតាមស្ថានីយជលសាស្រ្តរបស់មន្ទីរខេត្តស្ទឹងត្រែង កម្ពស់ទឹកនៅទន្លេសេសានមានត្រឹមតែ ៤,៧ម៉ែត្រ(កម្ពស់ពីបាតទន្លេ) បើធៀបទៅនឹងឆ្នាំ២០២២ ឃើញថា មានកម្ពស់ទឹកនៅទាបជាងនៅឡើយ។ ម្យ៉ាងវិញទៀត បើតាមលោកប្រធានមន្ទីរ កម្ពស់ទឹកដែលត្រូវប្រុងប្រយ័ត្នលុះណាតែបរិមាណទឹកនៅក្នុងទន្លេសេសានឡើងដល់កម្រិត ១០,៥ម៉ែត្រ និងកម្ពស់ប្រកាសអាសន្ន ១១,៥ម៉ែត្រ។
 
លោកប្រធានមន្ទីរបានបញ្ជាក់ថា ទាំងបរិមាណទឹកនៅទំនប់វារីអគ្គិសនីសេសានក្រោម២ និងទឹកផ្នែកខាងក្រោមទន្លេសេសាន ពុំទាន់មានបញ្ហាដែលកត់សម្គាល់បង្កផលប៉ះពាល់ដល់ ផលដំណាំ និងផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋនៅឡើយនោះទេ៕

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារគម្រោងជួសជុលប្រព័ន្ធធារាសាស្ត្រអូរអត ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពបូមខ្សាច់ នៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ខេត្តកណ្តាល


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត សម្រាប់សហគមន៍កសិកម្មទំនើប ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ សម្រេចបានប្រមាណ ៨០%


>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារគម្រោងជួសជុលនិងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រកង្ហត ប្រឡាយមេទី២ ប្លុក E ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង


>> ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោង PROGREEN

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង