• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំកិច្ចប្រជុំជាមួយធនាគារ ADB និង ធនាគារ AIIB ពិនិត្យវឌ្ឍនភាពគម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ (IWRM)


ផុសថ្ងៃ: 14-09-2023 | អ្នកអាន: 1398 |

Share


នាថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំកិច្ចប្រជុំជាមួយធនាគារ ADB និង ធនាគារ AIIB ពិនិត្យវឌ្ឍនភាពគម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ (IWRM) នៅទីស្តីការក្រសួង។
នៅក្នុងកិច្ចប្រជុំនេះ ដោយបានទទួលនូវកិច្ចសហប្រតិបត្តិការដ៏រឹងមាំពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ (MEF) អមដោយសហការីជាតិអន្តរជាតិ ឯកឧត្តម អស់លោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ អស់លោក លោកស្រី ប្រធានអង្គភាពនានាក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម លោកអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងបានជួបប្រជុំជាមួយក្រុមបេសកកម្មត្រួតពិនិត្យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) លើសកម្មភាពវឌ្ឍនភាពរបស់គម្រោងការគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ (IWRM) ដែលបានអនុវត្ដពេលកន្លងមកនៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង៕
 

(+855)000 000 000

     (+855)000 000 000


info@mowram.gov.kh


#47 Preah Norodom Bvd, Phnom Penh, Cambodia


f Our Facebook Page