• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការងារអន្តរាគមន៍សង្រ្គោះស្រូវប្រាំង ក្នុងភូមិសាស្រ្តខេត្តស្វាយរៀង និងខេត្តព្រៃវែង


ផុសថ្ងៃ: 20-02-2025 | អ្នកអាន: 206 |

Share


ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងខេត្តស្វាយរៀង ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង និងខេត្តព្រៃវែង ព្រមទាំងសហការី បានចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្តាអាងទឹក និងប្រព័ន្ធប្រឡាយមួយចំនួន ព្រមទាំងសកម្មភាពអន្តរាគមន៍សង្រ្គោះស្រូវប្រាំងប្រជាកសិករ ក្នុងភូមិសាស្រ្តខេត្តស្វាយរៀង និងខេត្តព្រៃវែង។
 
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាលជាមួយសហគមន៍កសិករប្រើប្រាស់ទឹក ប្រជាកសិករ និងបានចុះពិនិត្យអាងទឹកកំពង់ជ្រៃ ស្ថិតនៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រីក្នុងការកែសម្រួលជួសជុលប្រព័ន្ធធារាសាស្រ្តកំពង់ជ្រៃរួចមក បានធ្វើឱ្យអាងទឹកកំពង់ជ្រៃមានសមត្ថភាពស្តុកទឹកបានច្រើនជាងមុន អាចស្រោចស្រពស្រូវប្រាំងបានប្រមាណ ៥០០ហិកតា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការងារបង្កបង្កើនផលស្រូវប្រាំងនៅក្នុងខេត្តស្វាយរៀង រហូតមកដល់បច្ចុប្បន្ននេះ អនុវត្តបាន ២៨ ១៣៧ ហិកតា ស្មើនឹង ១៣៧,២៥% នៃផែនការ ២០,៥ ០០ ហិកតា។
ក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ បានបន្តដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ព្រមទាំងសហការី ចុះពិនិត្យជាក់ស្តែងស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវរដូវប្រាំង តាមប្រព័ន្ធស្រោចស្រពវ៉ៃគោជំហាន១ ស្ថិតក្នុងស្រុកចំនួន៥គឺ ស្រុកស៊ីធរកណ្ដាល កញ្ជ្រៀច កំចាយមារ ស្វាយអន្ទរ និងស្រុកមេសាង ខេត្តព្រៃវែង ដែលប្រជាកសិករធ្វើស្រែប្រាំងនៅលើដីស្រូវវស្សាប្រមាណជា ១៥ ០០០ហិកតា។
 
សូមជម្រាបថា នៅទូទាំងខេត្តព្រៃវែង គិតមកដល់ពេលនេះ ការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករមានប្រមាណ ១៥៧០៥៤ហិកតា ស្មើនឹង២០៨,០៧% នៃផែនការ ៧៥០០០ហិកតា។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថា្នក់ បញ្ហាខ្វះខាតទឹកស្រោចស្រពត្រូវបានដោះស្រាយជាបន្តបន្ទាប់ ហើយស្រូវប្រាំងរបស់ប្រជាកសិករវគ្គ១ ក៏បានប្រមូលផលជាបណ្តើរៗ ជាមួយនឹងទិន្នផលល្អប្រសើរ។
 
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់សហគមន៍កសិករប្រើប្រាស់ទឹក ក៏ដូចជាប្រជាកសិករ សូមធ្វើការដាំដុះស្រូវប្រាំងទៅតាមបរិមាណទឹកដែលមានជាក់ស្តែង និងស្តាប់តាមការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋានផ្ទាល់ ជៀសវាងមិនមានទឹកគ្រប់គ្រាន់សម្រាប់បង្កបង្កើនផលស្រូវប្រាំងវគ្គ២ធ្វើឱ្យមានការខាតបង់ផលប្រយោជន៍៕
 

(+855)000 000 000

     (+855)000 000 000


info@mowram.gov.kh


#47 Preah Norodom Bvd, Phnom Penh, Cambodia


f Our Facebook Page