• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមវេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េលើកទី៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពង្រឹងភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងទឹកប្រកបដោយចីរភាព»


ផុសថ្ងៃ: 24-03-2025 | អ្នកអាន: 62 |

Share


នៅថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងចូលរួមវេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េលើកទី៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពង្រឹងភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងទឹកប្រកបដោយចីរភាព» នៅទីក្រុងដេជាន់ នៃសាធារណរដ្ឋកូរ៉េ។
 
សូមជម្រាបថា វេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េ លើកទី៣ ឆ្នាំ២០២៥ មានរយៈពេលពីរថ្ងៃគឺថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមីនា រៀបចំឡើងដោយក្រសួងបរិស្ថាន និងមជ្ឈមណ្ឌលទឹកមេគង្គ-កូរ៉េ(KOMEC) ក្នុងគោលបំណងដើម្បីផ្តល់ឱកាសពិភាក្សា និងដោះស្រាយបញ្ហាផ្សេងៗទាក់ទងនឹងការគ្រប់គ្រងទឹក និងភាពធន់នឹងអាកាសធាតុ ព្រមទាំងជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់មេគង្គ។
 
ថ្លែងក្នុងឱកាសបើកវេទិកា ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថា ប្រទេសកម្ពុជា បានកំណត់បេសកកម្ម និងមានចក្ខុវិស័យច្បាស់លាស់លើវិស័យធនធានទឹក និងឧតុនិយម ដើម្បីធានានូវសន្តិសុខទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពលើគ្រប់វិស័យ ទ្រទ្រង់ដល់ជីវភាពនិងសុខុមាលភាពប្រកបដោយគុណភាព និងនិរន្តរភាពបរិស្ថាន ហើយបានចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អនូវការគ្រប់គ្រង និងកិច្ចសហប្រតិបត្តិការទឹកឆ្លងដែនក្នុងតំបន់មេគង្គ ឆ្ពោះទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងវិបុលភាពរួមគ្នា រួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
 
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់នូវជំហរ និងការប្តេជ្ញាចិត្ត ដើម្បីធ្វើកិច្ចសហការជាមួយប្រទេសកូរ៉េ បណ្តាប្រទេសតំបន់មេគង្គទាំងអស់ និងដៃគូផ្សេងទៀត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូក្នុងកម្រិតខ្ពស់ថ្មីមួយ ដើម្បីសម្រេចបាននូវគោលដៅចុងក្រោយរួមគ្នា។
 
សូមបញ្ជាក់ថា វេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េ (MKWF) គឺជាកិច្ចប្រជុំដ៏មានសារសំខាន់មួយសម្រាប់កិច្ចសហការល្អ ក្នុងវិស័យទឹករវាងសាធារណរដ្ឋកូរ៉េ និងតំបន់មេគង្គ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០២២ ដោយមានការចូលរួមពីប្រទេសនៃតំបន់មេគង្គទាំង៥ រួមមាន៖ ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រះរាជាណាចក្រថៃ និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
គិតមកដល់ពេលនេះវេទិកាបានប្រព្រឹត្តទៅចំនួន៣លើកគឺ វេទិកាលើកទី១ ឆ្នាំ២០២២ នៅទីសេអ៊ូល វេទិកាលើកទី២ ឆ្នាំ២០២៣ នៅទីក្រុងអ៊ិនឆន និងវេទិកាលើកទី៣ ឆ្នាំ២០២៥ នៅទីក្រុងដេជាន់ នៃសាធារណរដ្ឋកូរ៉េ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ សហការជាមួយអាជ្ញាធរទន្លេសាប ចុះពិនិត្យទីតាំងក្រុមហ៊ុនឯកជនចាក់ដីលើកទំនប់ចូលទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការបន្តដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយម បំពេញទស្សនកិច្ចនៅប្រទេសហុល្លង់


>> ក្រសួងធនធានទឹក នៃប្រទេសទាំងពីរ កម្ពុជា-ចិន ចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ បន្តដឹកនាំគណៈប្រតិភូក្រសួងបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Delft ប្រទសហុល្លង់

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង